Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ប្រុស​ត្រូវបាន​ចាប់ខ្លួន ហេី​យ​ជនរងគ្រោះ​ត្រូវបាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​ជនរងគ្រោះ​ងេី​បរេី​បំរាស់​ប្ដឹងលោកឧកញ៉ាយោធា លឹម ទាឡេង រំលោភ​ដី​

spot_img

​ភ្នំពេញ​ ៖ ​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ នៅ​ថ្ងៃ​ទី​២២​ឧសភា បាន​ថ្លែង​លើ​ហ្វេ​សប៊ុក​ថា កូនប្រុស​ក្រោយ​ជនរងគ្រោះ ឈ្មោះ ចាន់​ហឿ ត្រូវបាន​ចាប់ខ្លួន ហេី​យ​ជនរងគ្រោះ​ត្រូវបាន​គេ​គម្រាម​សម្លាប់ បន្ទាប់ពី​ជនរងគ្រោះ​ឈ្មោះ ចាន់​ហឿ ងេី​បរេី​បំរាស់​ប្ដឹង លោកឧកញ៉ាយោធា លឹម ទាឡេង និង​អះអាងថា​ឧកញ៉ា​រូបនោះ​រំលោភ​ដី​គាត់ ប្ដឹង​គាត់​ចាប់​ដាក់គុក​២​ដង ហេី​យ​អំឡុង​ជាប់គុកមន្ត្រី​អនុវត្តច្បាប់​ដាក់ច្រវ៉ាក់​គាត់​ដូច​តិរច្ឆាន កាលពី​១០​ឆ្នាំមុន ។

​លោក​បាន​បន្ថែមថា ​ក្រោយ​ជនរងគ្រោះ​ឈ្មោះ​ចាន់​ហឿ ប្ដឹង​មក​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ក្រុម​ការងារ​បាន​ចុះ​សិក្សា​ភ្លាមៗ នឹង​ទទួលបាន​តម្រុយ ភស្តុតាង រួម​ទាំង​ហេតុផល​ផ្ទាល់មាត់ ចំពោះ​ករណី លោកស្រី ចាន់​ហឿ ដែល​រស់នៅ​ភូមិ​កុយ​វែង ឃុំ ព្រះ​ផុស ស្រុក​គាស់ក្រឡរ ខេត្ត​បាត់ដំបង ដែល​គាត់​បាន​អះអាងថា គាត់​មាន​វិវាទ​ដីធ្លី​រាំ​រ៉ៃ​ជាមួយ ឧកញ៉ា​មួយរូប ឈាន​ដល់​ការជាប់គុក​ច្រ​វ៉ាក់ ទទួលបាន​ការរំលោភ​បំពាន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាង​១០​ឆ្នាំ​គ្មាន​យុត្តិធម៌ ហេី​យ​ក្រុម​ឧកញ៉ា​នោះ​មាន​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ថ្នាក់​ខេត្ត​តែង​មក​បំផ្លាញ​ដំណាំ​គាត់ ហេី​យ​ចោទ​គាត់​ថា​បំផ្លាញ​ដំណាំ​របស់គេ​ទៅវិញ និង​ចាប់គាត់​ដាក់​ឃុំ​ខ្លួន មាន​ករណី​ខ្លះ​ក្រុម​នោះ​មក​រំលោភ​ដី​គាត់​ហេី​យ​បែរ​ជា​ប្ដឹង​គាត់​ពី​បទ​មនុស្សឃាត​យក​គាត់​ដាក់គុក​យ៉ាង​អយុត្តិធម៌​នៅ​សាលាដំបូង​ខេត្ត ឥឡូវ​ដោយសារ​ការ​ហ៊ាន​ចេញ​មុខ​រេី​បំ​រាស់រក​យុត្តិធម៌ គឺ​ត្រូវ​គេ​ធ្វេី​បាប​ពី​ម្ដាយដ​ល់​កូន ។ «​យោង​តាម​ការអះអាងរ​បស់​ជនរងគ្រោះ​» ​ហេី​យ​ថ្មីៗ​នេះ​ក្រោយ​ជនរងគ្រោះ ចាន់ ហឿ ប្ដឹង​មក​សមាជិក​ឧត្តម​ក្រុមប្រឹក្សារួច ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​បន្ថែម​និង​អះអាង​ថា​កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ ២០១៩ ស្រាប់តែ​មាន​ក្រុម​សមត្ថកិច្ច​ទៅ​បំផ្លាញ​ដំណាំ​ជនរងគ្រោះ ហេី​យ ជនខិលខូច​ដែល​ជា​បក្សពួក​ឧកញ៉ា មក​ចាប់​កូន​ជនរងគ្រោះ​ដោយ​ចោទ​ថា កូន​ជនរងគ្រោះ​ទៅ​បំផ្លាញ​ដំណាំ​គេ​ទៅវិញ ។

​ចំពោះ​ករណី​នេះ កាលពី​ថ្ងៃ ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះ​លោកឧកញ៉ា លឹម​ទា​ឡេង បានបញ្ជាក់​ថា «​ទោះ​សម្ដេច​ហ៊ុន​សែន​ក៏​លោក​មិន​ខ្លាច​ដែរ​» ប្រសិន​ករណី​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដលយោបល់​បញ្ជូន​របាយការណ៍ដ​ល់​សម្ដេច​តេជោ ! ការលេី​កឡេី​ង​បែប​នេះ​យេី​ង​ខ្ញុំ​មាន​ភស្តុតាង ជា clip audio ។​

​លោក​វីល្លាម បានបញ្ជាក់​ថា ​ក្នុងនាម​ជា​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់ និង​មាន​តួនាទី​បញ្ជូន​របាយការណ៍​ជូន​សម្ដេច​តេជោ យេីង​ខ្ញុំ​និង​ធ្វេី​តាម​តួនាទី ដោយ​ឥត​រួញ​រា ជាពិសេស​យេី​ង​ខ្ញុំ​និង​រាយការណ៍​ផ្ទាល់​ចំពោះ​មុខ​សម្ដេច​តេជោ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស ដេី​ម្បី​រក​យុត្តិធម៌​ជូន​ភាគី​ទាំងសងខាង ទោះ​ការអះអាង​របស់​លោក​ឧកញ៉ា​រូប​នេះ​ថា​ខ្លាច​មិន​ខ្លាច​ក្ដី​។​

​ទៅ​ប្លន់​ដី​គ្នា ចាប់​គ្នា​ដាក់គុក​២​ដង ដាក់​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បំភ័យ បាញ់បោះ ដុត​កំទេច ដកហូត​ទ្រព្យសម្បត្តិ ចាប់​គ្នា​ដាក់គុក​ហេី​យ​ពេល​គ្នា​ឈឺ​ទៅ​ពេទ្យ​ដាក់​ច្រវាក់​ជេី​ង​ដូច​តិរឆ្ឆាន ធ្វេី​បាប​តាំង​ពី​គ្នា​នៅ​វ័យក្មេង​សម្រស់​ស្អាត​រហូត​ក្លាយ​ជា​ជរា​វ័យ​ចំណាស់ ។ ព្រោះ​អាង​អំណាច​ខ្លួន​ជា ឧកញ៉ា យោធា នេះ​ជា​ការអះអាង​របស់​ជន​រងគ្រោះ​

​ករណី​នេះ​ទីបំផុត​សំណុំរឿង​បាន​ធ្លាក់​ដល់ដៃ​ខ្ញុំ​ហេី​យ ក្រោយ​ជនរងគ្រោះ​ស្រ​វ៉េ​ស្រ​វ៉ារត់​រក​អោយ​ខ្ញុំ​ជួយ ខណៈ​ជនរងគ្រោះ​ត្រូវបាន​គេ​រំលោភ​ដី ព្យាបាទ​ផ្លូវចិត្ត រត់​រក​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់​តែ​គ្មាន​ពន្លឺ ថ្នាក់លេី​អាណិត ថ្នាក់​ជាតិ​ខំ​ជួយ ថ្នាក់ក្រោម​ភូតភ​ឃុបឃិត បិទបាំង ជួយ​អ្នក​មាន​អំណាច មិន​ខ្វល់​ទឹកភ្នែក​អ្នកក្រ ។ សំណុំរឿង​នេះ​និង​ត្រូវ​លាតត្រដាង​មក​វិញ​ក្រោយ​អយុត្តិធម៌​ជាង​១០​ឆ្នាំ មិន​ថា​គាស់​ជីក​ទេ ទោះ​ត្រូវ​ជីកដី​ស្រាវជ្រាវ​ដល់​ទ្វា​នរក ក៏​ខ្ញុំ​ត្រូវ​យក​យុត្តិធម៌​មក​វិញ​ដែរ ក្រោម​ការប្ដេជ្ញាចិត្តថា «​ពលរដ្ឋ​ខ្ញុំ​មិនមែន​ជា​សត្វ​តិរច្ឆាន​អោយ​នរណា​មក​ជិះជាន់​បាន​តាមចិត្ត​ដោយ​អំពេី​យង់ឃ្នង​នោះទេ​»​។​

​ករណី​នេះ​ខ្ញុំ​បាន​ចុះ​ដល់​ទីតាំង​ទំនាស់ ទទួលបាន​តម្រុយ​ភស្តុតាង ចម្លេី​យ​គ្រប់គ្រាន់​និង​កសាងឯ​ក​សា បេី​ក​សំណុំរឿង​នេះ​ជាថ្មី រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​។​

​រងគ្រោះ​ដោយ​អ្នកមាន​អំណាច​ប្លន់​ដី ចាប់​គ្នា​ដាក់គុក​២​ដង​ពេល​គ្នា​ឈឺ​ទៅ​ពេទ្យ​ដាក់​ច្រវាក់​ជេី​ង​ដូច​តិរឆ្ឆាន គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ​ទៅ​បំភ័យ បាញ់បោះ វាយដំ ដុត​កំទេច ដកហូត​ទ្រព្យសម្បត្តិ ធ្វេី​បាប​តាំង​ពី​គ្នា​នៅ​វ័យក្មេង​សម្រស់​ស្អាត​រហូត​ក្លាយ​ជា​ជរា​វ័យ​ចំណាស់ ទង្វេី​នេះ​ជា​ស្នាដៃ​របស់ ឯកឧត្តម​ឧកញ៉ា យោធា លឹម ទា​ឡេង «​នេះ​ជា​ការ អះអាង​របស់​ជនរងគ្រោះ ឈ្មោះ ចាន់​ហឿ នៅ​ភូមិ កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង តំណាង​ពលរដ្ឋ​រងគ្រោះ​៣៨​គ្រួសារ​» ។ ​សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់ដៃ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​ហេី​យ ហេី​យ​ក្រុមការងា​រយេីង​ខ្ញុំ​បាន​ចុះជួប​ជនរង​គ្រោះ​នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ​២០១៩ ក្រោយ​ជនរងគ្រោះ​ស្រ​វ៉េ​ស្រ​វ៉ា​ដាក់​ពាក្យបណ្ដឹងរ​ត់រក​អោយ​យេី​ង​ខ្ញុំ​ជួយ ខណៈ​ជនរងគ្រោះ អះអាង​ថា​ត្រូវ​បាន​គេ​រំលោភ​ដី ព្យាបាទ​ផ្លូវចិត្ត រត់​រក​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់​តែ​គ្មាន​ពន្លឺ ថ្នាក់លេី​អាណិត ថ្នាក់​ជាតិ​ខំ​ជួយ ថ្នាក់ក្រោម​ភូតភ​ឃុបឃិត បិទបាំង ជួយ​អ្នក​មាន​អំណាច មិន​ខ្វល់​ទឹកភ្នែក​អ្នកក្រ ។​

​សំណុំរឿង​នេះ​និង​ត្រូវ​លាតត្រដាង​មក​វិញ​ក្រោយ​អយុត្តិធម៌​ជាង​១០​ឆ្នាំ ករណី​នេះ​យេី​ង​ខ្ញុំ​ពិនិត្យឃេីញថា ជនរងគ្រោះ​ធ្លាប់​បាន​តវ៉ា តស៊ូ​គ្រប់​ស្ថាប័ន ដេី​ម្បី​រក​យុត្តិធម៌ ដូចនេះ​មិន​ថា​គាស់​ជីក​ទេ ទោះ​ត្រូវ​ជីកដី​ស្រាវជ្រាវ​ដល់​ឋាននរក ក៏​យេី​ង​ខ្ញុំ​ត្រូវ​យក​យុត្តិធម៌​មក​វិញ​ដែរ ព្រោះ​កម្ពុជា​ជា​ប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែល​មិន​អនុញ្ញាតអោយ​ជន​ណា​ប្រេី​អំណា​ចជិះជាន់ ប្រេី​អំពេី​យ៉ង់​ឃ្នង​លេ​ី​ពលរដ្ឋ​ដូច​សត្វ​តិរច្ឆាន​នោះឡេី​យ​។​

​ករណី​នេះ​យេី​ង​ខ្ញុំ​បាន​ចុះ​ដល់​ទីតាំង​ទំនាស់ ទទួលបាន​តម្រុយ​ភស្តុតាង ពិនិត្យឃេីញ​លិខិត​គតិយុត្តិ​ដែល​ជា​ភស្តុតាង​រឹងមាំ​ដេី​ម្បី​បង្ហាញ​ថា​ជនរងគ្រោះ​គឺ​ពិតជា​រឹង​គ្រោះ យេី​ង​ខ្ញុំ​ពិនិត្យឃេីញ​លិខិត​បទដ្ឋានគ​តិដែ​ល​រំ​លេចភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដែល​ធ្វេី​ខុសច្បាប់​និង​នីតិវិធី ទទួលបាន​ចម្លេី​យ​គ្រប់គ្រាន់​សម្រាប់​កសាង​ឯកសា បេី​ក​សំណុំរឿង​នេះ​ជាថ្មី រក​យុត្តិធម៌​អោយ​ជនរងគ្រោះ ! ករណី​នេះ​និង​ត្រូវ​ចាត់ទុក​ជា​ករណី​ពិសេស ហេី​យ​ត្រូវ​តាមដាន​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់ដេី​ម្បី​ដាក់លេី​តុ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្ដេច អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ក្នុង​កិច្ចប្រជុំ​ឆមាស​ទី​២​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​នាពេល​ខាងមុខ​នេះ​។

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរក្រោក សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សូម​អនុវត្តន៍​តាម​ការណែនាំ​របស់​សម្ដេច​តេជោ ដែល​លោក​ពុំ​គាំទ្រ​អោយមាន​ការចាប់ខ្លួន​ព​ល​រដ្ឋ​រូប​ណា​ដាក់​គុក​ច្រ​វ៉ាក់​ព្រោះ​បញ្ហា​ដីធ្លី​នោះឡេ​ី​យ ៕​ ដោយ​៖​កូឡាប​

   

spot_img
×