Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ដើម​ស្វាយ​ចេញ ប៉ះ​ចំ​ខ្សែភ្លើង​ដាច់ ឆក់​ស្លាប់​ម្នាក់​

spot_img

​ខេត្តតាកែវ ៖ ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ១៤:១៥​នាទី នៅ​ភូមិ​សង្ហា ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង មាន​ករណី មនុស្ស​ឆក់​ចរន្ត​អគ្គីសនី​ស្លាប់​០១​នាក់ បន្ទាប់ពី​មាន​ភ្លៀងខ្យល់​ដួល​ដើម​ស្វាយ​ងាប់​សង្កត់​លើ​ខ្សែភ្លើង​បិទ​ផ្លូវចេញចូល​ផ្ទះ​ជនរងគ្រោះ ហើយ​ទៅ​លើ​ក​ដើម​ស្វាយ​ចេញ​ប៉ះចំ​ខ្សែភ្លើង​ដាច់ ឆក់​តែម្តង​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​សាំ សារឿ​ន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​កសិក​រ​។ មូលហេតុ ដោយ​មុនពេល​កើតហេតុ​មាន​ភ្លៀងខ្យល់​ដួល​ដើម​ស្វាយ​ងាប់​ពី​យូរ​មក​ហើយ សង្កត់​លើ​ខ្សែភ្លើង​បិទ​ផ្លូវចេញចូល​ផ្ទះ​ជនរងគ្រោះ​។ ពេល​ភ្លៀង​រាំង​ឈ្មោះ​ស ញឹប ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ប្តី​យក​ដើម​ស្វាយ​ចេញ ដើម្បី​ចេញ​ម៉ូតូ ពេលនោះ​ជនរងគ្រោះ ក៏​ចាប់​ចំ​ខ្សែភ្លើង​ដែល​ដាច់​ក៏​ឆក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គីសនី​ប្រាកដ​មែន​៕​ ដោយ​៖​កូឡាប​

 

spot_img
×