Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ លោក សំ ចន្ថា អភិបាលរង​ស្រុក​បាណន់ ស្និទ្ធស្នាល​ស្រីក្មេង ទាំង​ដែល​មិនទាន់​ដាច់​ស្រេច​ជាមួយ​ប្រពន្ធ ហើយ​ថែមទាំង ធ្វើបាប​ប្រពន្ធ​ទៀតផង​

spot_img

​លោក សំ ចន្ថា អភិបាលរង​ស្រុក​បាណន់ ត្រូវ​ប្រពន្ធ​ហែកកេរ្តិ៍​រឿង មាន​ស្រី​ក្មេង មក​វាយ​ធ្វើបាប​ប្រពន្ធ​រហូត​ដល់​នាង​ទ្រាំ​មិន​បាន សុំ ឲ្យ​មហាជន​ជួយ​ដឹងឮលើ​បណ្តាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ​។ នេះ​បើ​តាមផេក​ហ្វេស​ប៊ុក​ឈ្មោះ​គឹម ហេង ជា​ប្រពន្ធរបស់លោក សំ​ ចន្ថា អភិបាលរង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​អ្នកស្រី​គឹម ហេង ជា​ប្រពន្ធ របស់លោក សំ​ ចន្ថា អភិបាលរង​ស្រុក​បាណន់ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា ​លោក​ សំ ចន្ថា​ ងារ​ជាអភិ​បាលរង​ស្រុក​បាណន់ មាន​ស្រី​ខាងក្រៅ នាង​ខ្ញុំ​ជា​ប្រពន្ធ តែងតែទុក​ពេល​ឲ្យ​កែ​ខ្លួន តែ​នៅ​មិន​ព្រម​កែ​។ ថែម​ទាំង​លួច​ទៅ​សែនព្រេន​ជាមួយ​ស្រីក្មេង​។ មិនតែប៉ុណ្ណោះ​តែងតែ​មក​ធ្វេី​បាបនា​ង​ខ្ញុំ ដោយ​អំពើ​ហិង្សា​គ្រប់​រូបភាព មាន​ទាំង​ធ្ងន់ មាន​ទាំង​ស្រាល​។

នាង​ខ្ញុំ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដែរ តែ​បាន​តែ​ការ​សម្របសម្រួល​។ ​ហេី​យ​លោក​ម្នាក់​នេះ​បាន​ស្រែក​ថា គ្មាន​អ្នក​ណា​ធ្វើ​អ្វី​គេ​បានទេ។ ពេលខ្លះ​នាង​ខ្ញុំ​ឈឺ​ដេីរ​អត់​រួច ហៅ​ពេទ្យ​មក​ព្យួរសេរ៉ូម ពេល​លោក​នេះ​មក​ដល់ទារ​លុយ​ខ្ញុំ​អត់​បាន​ ទាញ​សេរ៉ូម​ដាច់ ហេីយថែម​ទាំង​វាយ​ធ្វើបាប​នាង​ខ្ញុំ​ពេល​កំពុង​ឈឺ បិទទ្វារ​ជិត​នាង​ខ្ញុំ​ស្រែកហៅ​អ្នកជិតខាង​ឲ្យជួយ​តែ​គ្មាន​អ្នកណាឮ​។ ​រួច​បណ្តេញ​នាង​ខ្ញុំ​ចេញពី​ផ្ទះ គេ​ត្រូវ​យកបងប្អូន​គេ នឹង​ស្រី​ក្មេង​គេ​មក​នៅ ។ ​មិនតែប៉ុណ្ណោះ​ថែម​ទាំងបេី​កដៃ​ឲ្យ​ស្រីក្មេង​របស់​គេជេរ​ប្រមាថ​នាង​ខ្ញុំ នូវពាក្យ​អសុរោះ​។​ បន្ទាប់មក​យក​បងប្រុស​ដែល​ជា​មន្ត្រី​ប៉ូលីស​ម្នាក់​មក​ជេរ​ដៀល​នាង​ខ្ញុំ​នូវ​ពាក្យអាសអាភាស នាង​ខ្ញុំ​មាន​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ស្រាប់​។​ ដី​ផ្ទះ​ដែល​នាង​ខ្ញុំ​រស់នៅ​រាល់ថ្ងៃនេះ បាន​ធ្វេី​រួមគ្នា តែ​លោក​ម្នាក់​នេះ​បាន​រៀបចំ​ក្លែងបន្លំ​ឯកសារ លួច​ចុះឈ្មោះ​ម្នាក់ឯង​ដោយ​មិន​ឲ្យ​នាង​ខ្ញុំ​ដឹង នាង​ខ្ញុំ​មាន​សាក្សី និង​ភស្តុតាង​មួយចំនួន ពាក់ព័ន្ធ​នឹង​ដី​ផ្ទះ​នេះ​។​ ពាក្យ​ដែល​ខ្ញុំ​និយាយ​ទាំង​ប៉ុន្មាន​គឺជា​ពាក្យពិត​ទាំងអស់ នាង​ខ្ញុំ​កាន់​ព្រះពុទ្ធសាសនា នាង​ខ្ញុំ​មិន​និយាយ​ពាក្យ​មិន​ពិត​ទេ​។ ​ហេី​យនាង​ខ្ញុំ​មិន​បាន​ទាមទារ​ឲ្យគេ​វិល​មក​វិញ​ទេ ឲ្យគេ​នៅ​ឲ្យបាន​សុខ​ចុះ នាង​ខ្ញុំ​ក៏​មិន​បាន​ទៅ​រក​រឿង​រំខាន​ក្តី​សុខ​គេ​ម្តងណា​ទេ តែ​សូមឲ្យ​គេ​ចូលខ្លួន​មកបញ្ចប់​បញ្ហា និង​ផ្តល់​សេរីភាព ឲ្យ​គ្នា​រៀងៗ​ខ្លួន​។​ បេី​នៅតែ​មិន​ចូលខ្លួន​មក​បញ្ចប់​បញ្ហា​ទេ នាង​ខ្ញុំ​នឹង​ទៅ​ដល់​សាលាស្រុក​បាណន់ បេី​នៅតែ​គ្មាន​ដំណោះស្រាយ​ទេ នាង​ខ្ញុំ​រក​វិធី​ផ្សេងទៀត​។ ​ដូច្នេះ​សូម​បងប្អូន​ក្នុង​សង្គម​មេ​ត្តា​អធ្យាស្រយ័ ជួយ share ព័ត៍មាន​នេះ​ឲ្យបាន​ជ្រាប​ដល់​ថ្នាក់ដឹកនាំ​ខាងលេី​ឲ្យ​លោក​បាន​ជ្រាប​ផង​។ ​ខ្ញុំ​និយាយ​នេះ នាង​ខ្ញុំ​ក៏​ខ្មាស​គេ​ដែរ តែ​ទ្រាំលែងបាន​ហេី​យ អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​។ រាល់​ពាក្យពេចន៍​ដែល​ខ្ញុំ​និយាយ​ខាង​លេីជា​ពាក្យពិត បេី​មិន​ពិតដោយ​ប្រការ​ណាមួយ នាង​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​អ្នកស្រី បាន​លើកឡើង​ថា ​លោក​ សំ ចន្ថា​ បេី​កដៃ​ឲ្យ​ស្រីក្មេង នឹង​រួមគំនិតបរិហារកេរ្ដិ៍​ដោយ​ពាក្យ​មិន​ពិត តេី​នាង​មាន​សិទ្ធិអី​ចេញមុខ​បកស្រាយ នាង​កំពុង​តែ​មាន​ទោស​លួចប្តីគេ តេី​លោក សំ​ ចន្ថា​ មានសតិ​ជា​មនុស្ស​ទេ ទេីប​ហ៊ាន​ធ្វេី​បែប​នឹង បេី​ខ្ញុំ​ចង់បាន​ទ្រព្យ​របស់​លោក​មែន ចឹង​ខ្ញុំ​ជា​ជន​ឆបោក ហើយចឹង​លោកម​កចាត់​ការខ្ញុំ​តាម​ផ្លូវ​ច្បាប់​ទៅ ខ្ញុំ​មិន​រត់​ទៅ​ណា​ទេ រង់ចាំ​ជានិច្ច​។​

​លោក​ សំ ​ចន្ថា ​ងា​ជា​អភិបាលរងស្រុក​បាណន់​ថត​ជាមួយ​ស្រីក្មេង ប្រពន្ធចុង មិនទាន់​លែង​លះ​ប្រពន្ធដេីម​ទេ មិនតែប៉ុណ្ណោះ​មក​រករឿង​ធ្វើបាប​ប្រពន្ធ​កូន ជេរប្រមាថ​នឹង​ប្រេី​អំពេី​ហិង្សា​គ្រប់​រូបភាព មិនតែប៉ុណ្ណោះ​ថែម​ទាំង​ឲ្យ​បងប្រុស​បង្កេីត ជា​មន្ត្រីប៉ូលិស​ម្នាក់​មក​ជេរ ប្រមាថ​ប្រពន្ធ​នូវ​ពាក្យអាសអាភាស នាង​ខ្ញុំ​មាន​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រាប់​រួមជាមួយ​នឹង​សាក្សី គាត់​ម្នាក់​នេះ​និយម​និយាយ​លាងខ្លួន​ណាស់ ថែម​ទាំ​ងស្រែក​ថា​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​គេ​បាន​ទ​មាន​ទាំង​រូបភាព​ស្និត​ស្នាល​ផុស​បញ្ឈឺនាង​ខ្ញុំ​ទៀត ពេល​នេះ​នាង​ខ្ញុំ​ក៏​អស់​ការអត់ធ្មត់​ហើយ​សូម​បងប្អូន​ក្នុង​បណ្តាញ​សង្គម​មេ​តា​ជួយ​ពិចារណា និង​ជួយ​ស៊ា​ឲ្យ​គាត់​បាន​ល្បី​ផង ដោយ​អនុគ្រោះ ពី​នាង​ខ្ញុំ​គឹម ហេង បេី​ពាក្យ​ដែល​ខ្ញុំ​និយាយ​ខាងលេី​នេះ​លេីស​ពី​ការពិត​ខ្ញុំ​ហ៊ាន​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ អ្នកសារព័ត៌មាន មិន​អាច​ទំនាក់ទំនង លោក​ សំ ចន្ថា ជា​អភិបាលរង​ស្រុក​បាណន់ ដើម្បី​បំភ្លឺ​បានទេ​៕​ ដោយ​៖​កូឡាប​

spot_img
×