Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ៖ ​ទេវតា​ចក្រវាល​អាច​បង្ហាញ​ភស្តុតាង ស្ថានភាព​នយោបាយ​កម្ពុ​ជា ឱ្យពួក​អឺរ៉ុប​ឃេី​ញនឹង​ភ្នែក​តែម្តង​! ?

spot_img

​ភ្នំពេញ​ ៖ ​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០១៩ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា​​រឿងអាស្រូវ​នយោបាយ នៃ​អ្នកនយោបាយ​លក់​ក្បាល​ឱ្យបរទេស​ដេី​ម្បី​បានឈ្នះ​ការបោះឆ្នោត​ឡេីង​កាន់​អំណាច កំពុង​ក្លាយជា​ព្យុះសង្ឃរា​បោក​បក់​ប្រទេស​អូ​ទ្រីស​យ៉ាង​ពេញទំហឹង ហើយ​បាននិងកំពុង​ធ្វើឲ្យ​រង្គើ​ពេញ​សហភាព​អឺរ៉ុប​ទាំងមូល​។​

​បញ្ហា​នេះ​បាន​ផ្ទុះឡើង​នៅ ថ្ងៃទី​១៧ ឧសភា ២០១៩ បន្ទាប់ពី​មាន​វីដេអូ​មួយ បាន​បែកធ្លាយ​ដោយ​សារព័ត៌មាន​អាល្លឺម៉ង់​។ វីដេអូ​នោះ ត្រូវបាន​គេ​លួច​ថត បាន​ដោយ​សម្ងាត់​នៅក្នុង​ផ្ទះ​វីឡា មួយ​នៅ​លើ​កោះ Ibiza ប្រទេស​អេ​ស្ប៉ា​ញ​។ ក្នុង​វីដេអូ​នោះ លោក Heinz-Christian Strache មេបក្ស​ស្តាំ​ជាតិនិយម​ជ្រុល និង​ជា​អនុ​អធិកា​ប​តី​អូទ្រី​សបាន និយាយ​នៅពេល​ផឹកស៊ី​ស្រវឹង ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មនុស្ស​ស្និទ្ធនឹង​អ្នកមាន​អំណាច​នៅ​រុស្ស៊ី​។ មេបក្ស​ជាតិនិយម​ជ្រុល​អូទ្រីស​រូបនេះ ក៏​បាន​សន្យា​ជាមួយ​ស្ត្រី​នោះ ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​បើកផ្លូវ​ឲ្យ​រុស្ស៊ី​វាយលុក​ការរកស៊ី​នៅក្នុង​ប្រទេស​អូទ្រីស បើសិនជា​រុស្ស៊ី​ជួយ​ជ្រោមជ្រែង​ឲ្យ​បក្ស​របស់​លោក​បាន​ឈ្នះឆ្នោត​។​

​លោក​ហេង រតនា បាន​ថ្លែងថា ​ក្រោយ​ការ​បែកធ្លាយ​នូវ​វីដេអូ​នេះ លោក Heinz-Christian Strache បាន​បង្ខំចិត្ត​លាលែង​ចេញពី​តំណែង​អនុ​អធិកា​ប​តី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អធិកា​រប​តី​អូទ្រីស លោក Sebastian Kurz ថែមទាំង​បាន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក Herbert Kickl ដែលជា អនុប្រធាន​បក្ស​ស្តាំ​ជាតិនិយម​ជ្រុល​ក៏​ត្រូវតែ​ចុះចេញ​ពី​តំណែង​ផងដែរ​។​

​ប្រតិកម្ម​ទៅ​នឹង​បញ្ហា​នេះ លោកស្រី អង់​ហ្គេ​ឡា មែរ​គែល អធិកា​ប​តី​អាល្លឺម៉ង់ បាន​ព្រមាន​ថា រឿងអាស្រូវ​វីដេអូ​នៅ​អូទ្រីស គឺជា​មេរៀន​មួយ​ប្រាប់​ទៅ​អ្នកនយោបាយ​ទាំងអស់ឲ្យ​ប្រុងប្រយ័ត្ន និង​កុំ​ឲ្យ​លក់​ក្បាល​ឲ្យ​ប្រទេស​ផ្សេង ដែល​គេ​ចង់​បំផ្លាញ​អឺរ៉ុប​។ រឿងអាស្រូវ​ឃុបឃិត​ជាមួយ​បរទេស​នៅ​អូទ្រីស នឹងត្រូវ​គេ បើក​ការស៊ើបអង្កេត​ដ៏​ធំ​មួយ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​។​

​នេះ​គ្រាន់តែ​ការ​បែកធ្លាយ​វីដេអូ ដែល​គេ​លួច​ថត​បាន ដោយសម្ងាត់ និង​និយាយ​ត្រឹមតែ​ការ​ពឹងពាក់​បរទេស​ឲ្យជួយ​ជ្រោមជ្រែង ឲ្យ​ខ្លួន​ឈ្នះឆ្នោត ជា​ថ្នូរ​នឹង​ការបើក​ឲ្យ​បរទេស​នោះ បោះទុន​រកស៊ី​នៅ​ក្នុងស្រុក​ផង ក៏​ធ្វើឲ្យ​រំជើបរំជួល​ពេញ​ពិភព​អឺរ៉ុប​ដល់​ម្លឹង ដោយ​អ្នកខ្លះ​ចាត់ទុកថា ជា​ការលក់​ក្បាល​ឱ្យបរទេស និង​ប៉ះពាល់​ខ្លាំង​ដល់​ដំណេីរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​អូទ្រីស និង​អឺរ៉ុប​ទាំងមូល។

​ករណី​កម្ពុជា មាន​ទម្ងន់​ធ្ងន់ធ្ងរ​ជាង​នេះឆ្ងាយ​ណាស់ ព្រោះ​វា​ជា​ចេតនា​និង​យុទ្ធសាស្ត្រ​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​គំរូ​សកម្មភាព​ហិង្សា​ដោយ​សង្គ្រាមដូច​នៅ​ប្រទេ​សសេីប​ប៊ី​។​

​ប្រជាជន​កម្ពុជា មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហភាព​អឺរ៉ុប អាច​គ្មាន​ស្តង់ដារ​ពីរ គឺ​បាតដៃ​ផង និង​ខ្នងដៃ​ផង​នោះ​ទេ ចំពោះ​ករណី​កម្ពុជា​និង​អឺរ៉ុប​លេី​ឯករាជ្យ​ជាតិ​និង​អធិបតេយ្យ​ជាតិ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×