Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹកដី ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​

spot_img

​ភ្នំពេញ ​៖ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧០​ឆ្នាំ​ នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹកដី ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​គ្រប់គ្រង​រហូត​ដល់​បច្ចុប្បន្ន​។​

​ការ​ប្រារព្ធ​ពិធី​នេះ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ ដែល​នឹង​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ទល់មុខ​ឃ្លាំង​ឫស្សីកែវ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ពិធី​នេះ​នឹង​ចាប់ផ្ដើម​ពី​ម៉ោង ៧​កន្លះ​ដល់​ម៉ោង ៥​ល្ងាច និង​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ គឺ​ត្រូវ​នឹង​ចំនួន​ឆ្នាំ ដែល​បារាំង​បាន​ធ្វើ​ច្បាប់​ផ្ទេរ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ការ​ប្រារព្ធ​ពិធី​នេះ ក៏​មាន​ព្រះរាជតំណាង​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី យាង​ចូលរួម​ដែរ​។​

​សេចក្ដីអំពាវនាវ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ពី​គោលបំណង​ប្រារព្ធ​ពិធី​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺជា​ការ​ចងចាំ​នូវ​ទិវា​ប្រវត្តិសាស្ត្រ និង​សម្ដែង​នូវ​កតញ្ញុតាធម៌ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ និង​វីរ​យុវជន និង​វីរ​យុវនារី ខ្មែរ​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ក្នុង​ព្វ​ហេតុ​ជាតិ សាសនា និង​មាតុភូមិ​ខ្មែរ ជាពិសេស មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោម​។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​នេះ និង​ផ្ដល់​ជំនួយ​ជា​សម្ភារៈ ទឹកបរិសុទ្ធ ថវិកា ដើម្បី​ឲ្យ​ពិធី​នេះរ​លូន​ទៅ​មុខ​។​

​លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​រៀបចំ​ពិធី​បុណ្យ​ដើម្បី​រំលឹក​ដល់​ការបាត់បង់​ដី​កម្ពុជា​ក្រោម​។​

​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិតក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩​។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ​យ៉ាង​សាហាវ​ឃោរឃៅ​ជាទីបំផុត​។ លោក ថាច់ សេដ្ឋា បាន​បន្តថា ការតស៊ូ​ពលី​ជីវិត​នៃ​ប្រជាជាតិ​ខ្មែរ ក៏​ចាប់ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជា​ដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំគ្នា រាប់បាត្រ​ព្រះសង្ឃ ១៩៤៩​អង្គ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់ថ្ងៃ​ទី​៤ មិថុនា ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×