Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​ទូកដរ រថយន្ត​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​លិច​ក្នុង​ទឹក តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​

spot_img

​ខេត្ត​ក្រចេះ ៖ ករណី​ក្រឡាប់​លិច​ទូកដ បណ្តាលឲ្យ​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​លិច​ចូល​ក្នុង​ទឹក ដោយសារតែ​រថយន្ត​ទាំង​ពីរ​ផ្ទុក​ដី​ពេញ ធ្វើឲ្យ​រថយន្ត​រអិល​កង់​មក​ខាងឆ្វេ​ង ទូកដ​ក៏​ផ្អៀង​ក្រឡាប់​លិច​តែម្តង ។

នា​ព្រឹក​ថ្ងៃទី​២៣ ឧសភា នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​លិច​សាឡាង​មួយគ្រឿង នៅ​ចំណុច កំពង់ដរ​ចម្លង កំពង់​គរ ស្ថិតក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​រថយន្ត​នេះ​ឆ្លង​ពី​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ឆ្លង​ទៅ​ភូមិ​-​ឃុំ​កោះ​តា​ស៊ុយ ស្រុក​ព្រែកប្រសព្វ ។​រថយន្ត​ទាំង​ពីរ​គ្រឿង​ម៉ាក HINO ដែល​មាន​ម្ចាស់​ឈ្មោះ សេង គឹម​ចាំង និង​ម៉ូតូ​ម៉ាកវ៉េវអា​ល់​ហ្វា​(​ជា​របស់​អ្នកបើក​ទូកដរ ។ រថយន្ត​នេះ​ឆ្លង​ពី​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ឆ្លង​ទៅ​ភូមិ ឃុំ​កោះ​តា​ស៊ុយ ស្រុក​ព្រែកប្រសព្វ ក៏​រអិល​កង់​មក​ខាងឆ្វេង​ទាំង​ពីរ​បណ្តាលអោយ​ក្រឡាប់​តែ​ម្តង ។​

​ករណី​នេះ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​មនុស្ស​ទេ​។ ម្ចាស់​កំពង់ចម្លង​របស់​ឈ្មោះ សុះ សប់​ព្រី ៕​ ដោយ​៖​កូឡាប​

spot_img
×