Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចកំពុងជំរុញឲ្យកូរ៉េខាងត្បូងឈប់ប្រើប្រាស់ផលិតផល Huawei ដូចខ្លួនដែរ

spot_img

រដ្ឋាភិបាលអាមេរិចកំពុងធ្វើការបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងត្បូងកុំឲ្យប្រើប្រាស់ផលិតផលិតរបស់ក្រុមហ៊ុន Huawei ដូចខ្លួនដែរ ដោយបញ្ជាក់ថា វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយរបស់កាសែតកូរ៉េខាងត្បូងមួយនៅថ្ងៃព្រហស្បតិ៍នេះ។

កាសែត Chosun Ilbo បានធ្វើការរាយការណ៍ថា នៅពេលមួយ មន្រ្តីក្រសួងការបរទេសអាមេរិចបាននិយាយនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗថាមួយមន្រ្តីកូរ៉េខាងត្បូងថា ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ឈ្មោះ LG Uplus ដែលបានប្រើប្រាស់ឧបករណ៍របស់ Huawei មិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើការបំរើសេវានៅក្នុងប្រទេសកូរ៉េខាងត្បូងឡើយ។

មន្រ្តីអាមេរិចបញ្ជាក់ថា ក្រុមហ៊ុន Huawei ត្រូវតែចេញពីប្រទេសកូរ៉េខាងត្បូង។

ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យឈប់ប្រើប្រាស់ផលិតផលដែលផលិតដោយក្រុមហ៊ុន Huawei ដោយសារមានកង្វល់ថា Huawei អាចប្រើប្រាស់ឧបរណ៍ទាំងនោះដើម្បីធ្វើចារកម្ម ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ។

សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងនឹង Huawei បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យមានការហាមប្រាមការប្រើប្រាសឧបករណ៍ Huawei នៅក្នុងបណ្តាញទូរគមនាគមន៍អាមេរិច។

លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្មអាមេរិចបានដាក់ក្រុមហ៊ុនចូលក្នុងបញ្ជី ដែលតម្រូវឲ្យក្រុមហ៊ុនអាមេរិចទាំងអស់មិនអាចធ្វើជំនួញជាមួយ Huawei បានឡើយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ Channelnewsasia

spot_img
×