Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ស្នើ​ពិភពលោក​ឲ្យ​និយាយ​ឈ្មោះ​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ

spot_img

ជប៉ុន​បាន​ធ្វើ​ការស្នើ​ពិភពលោក​ឲ្យ​និយាយ​ឈ្មោះ​មេដឹកនាំ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ ។ មេដឹកនាំ​របស់​ខ្លួន​មានឈ្មោះ​ថា អា​ប៊េ ហ្ស៊ី​ន​ហ្សូ (Abe Shinzo) មិនមែន ហ្ស៊ី​ន​ហ្សូ អា​ប៊េ​នោះទេ​។

​នៅក្នុង​ភាសា​ជប៉ុន គេ​ដាក់​នាមត្រកូល​នៅមុខ បន្ទាប់មក​គឺ​ជា​ឈ្មោះ ដែល​គំរូ​នេះ​ដូច​ទៅ​នឹង​ការប្រើប្រាស់​ដូច​ក្នុង​ប្រទេស​ចិន និង​កូរ៉េ​អញ្ចឹង​ដែរ​។

​ទោះយ៉ាងណា អស់​រយៈពេល​ជាង​មួយ​សតវត្ស​ន៍​មកហើយ ឈ្មោះ​ជប៉ុន​ត្រូវបាន​គេ​សរសេរ​ក្នុង​ភាសា​អង់គ្លេស​ត្រឡប់មកវិញ ដោយ​ធ្វើ​ការសរសេរ​ឈ្មោះ​មុន ​។​

​ដោយសារ​តែ​ជប៉ុន​ទើបតែ​ចូល​ក្នុង​សករាជ​ថ្មី ក្រោយ​ព្រះ​ចៅ​អធិរា​ជ្យថ្មី​ឡើង​គ្រងរាជ្យ រដ្ឋាភិបាល​ជប៉ុន​ចង់​ធ្វើការ​សម្រេច​លើ​បញ្ហា​នេះ​ម្តងទៀត​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បាន​ថ្លែង​ទៅកាន់​អ្នក​សារពត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា​ ​រដ្ឋាភិបាល​សង្ឃឹមថា ឈ្មោះ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹង​ត្រូវ​បាន​សរសេរថា “​អា​ប៊េ ហ្ស៊ី​ន​ហ្សូ (Abe Shinzo)” ដូច​ទៅ​នឹង​ឈ្មោះ​មេដឹកនាំ​ចិន ស៊ី ជីន​ពីង និង​មេដឹកនាំ​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន​ដែរ​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×