Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​យន្តហោះ​អត់​មាន​មនុស្ស​បើក ធ្លាក់នៅ​ព្រំដែន​កម្ពុជា-​ឡាវ

spot_img

​មាន​ករណី​ផ្ទុះ​យន្តហោះ​អត់​មាន​មនុស្ស​បើកធ្លាក់​មក​លើ​ដី​នៅ​ព្រំដែន​កម្ពុជា​-ឡាវ ចំណុចខាងក្រោយ​ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្តស្ទឹងត្រែង​នា​វេលា​ម៉ោង ៦ព្រឹក ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៩ ​។

ករណីផ្ទុះពីលើ​អាកាស គេ​បាន​សង្កេតឃើញមាន​បំណែក សារ​ធាតុដែក ធ្លាក់​រាយប៉ាយនៅ​ជុំវិញព្រំដែនចម្ងាយប្រហែល​បួន​គីឡូ​ម៉ែត្រ ខណៈ​នេះ នគរបាលរដ្ឋបាល​ប៉ុស្តិ៍ ឃុំ​អូរ​ស្វាយ ប្រមូល​មកទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ ។​

​បើតាមប្រភពពីសមត្ថកិច្ចនៅតាមព្រំដែនបាននិយាយថា កាលពីព្រលឹមស្រា​ងៗមានឮសូរសំឡេងដូចជាផ្គរ​លាន់ប្រដេញគ្នានៅលើ ផ្ទៃមេឃ បន្ទាប់មក ក៏មានបំណែកដែកធ្លាក់មកលើផ្ទៃដីនៅចំណុចភូមិខាងលើដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់​ពីមានបំណែកធ្លាក់មកលើដី កម្លាំងរបស់សមត្ថកិច្ចបានធ្វើការប្រមូលវត្ថុតាងដែលធ្លាក់នៅពាសពេញដីដែលមានបំណែកជាច្រើន ត្រូវបានប្រមូលយកមកទុកដើម្បីរៀបចំត្រួតពិនិត្យ និងរាយការណ៍ជូនថ្នាក់លើ​។

បំណែកទាំងនោះ យើងមិនទាន់ដឹងថា ជាបំណែកអ្វីច្បាស់លាស់នៅឡើយទេ ។ កំពុងតែប្រមូលយកមករក្សាទុក ដើម្បី ត្រួតពិនិត្យ ទៅតាមបច្ចេកទេសឲ្យដឹងថា បំណែកនោះជាបំណែកអ្វី បច្ចុប្បន្នកំពុងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ រង់ចាំជំនាញសមត្ថកិច្ច ត្រួតពិនិត្យ ៕​ ដោយ​៖​កូឡាប​

spot_img
×