Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ គ្មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​ការសម្អាត ច្រាំងទន្លេ​ទេ​

spot_img

​ភ្នំពេញ ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​អង្គប្រជុំ​មាន​គោលបំណង​ពិភាក្សា​ផ្តោតលេី​បេសកកម្ម និង​សមិទ្ធផល​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ​និង​ថាមពល​។

​ក្រសួង​រ៉ែ​និង​ថាមពល បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកបដោយ​ទស្សនវិស័យ ដេី​ម្បី​អនុវត្ត​មុខងារ​របស់​ខ្លួន ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ក្នុងនាម​ជា​សេនាធិការ​ដែលមាន​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​រ៉ែ ថាមពល ប្រេងកាត បរមាណូ​ស៊ីវិល រួម​ទាំង​វិទ្យុសកម្ម និង​អគ្គិសនី​។​

​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ក្រប​ខ័ណ្ឌ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ធ្វើឡើង​នៅ​វិមាន​សន្តិភាព ព្រហស្បតិ៍ ៥​រោច ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក ពេជ្រ ស្រស់ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល គ្មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​ការសម្អាត ច្រាំងទន្លេ​ទេ ប៉ុន្តែ​មាន​សិទ្ធិ​គ្រប់គ្រង​រ៉ែ​ក្នុង​ទន្លេ​នោះ​។

ពាក់ព័ន្ធ​ទៅនឹង​ករណី​ដែល​លេច​ឭ​ថា​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​ការសម្អាត នៅតាម​ជ្រាំងទន្លេ ដែល​ជា​ករណី​ធ្វើឲ្យ​មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​នេះ​ដែរ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ព្រមទាំង​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក​ក៏​បាន​លើក​ជា​សំណួរ​ចោទសួរ​ទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យជួយ​ឆ្លើយបំភ្លឺ រីឯ​ភាគី​ខាង​ក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​ថា​៖ ” ក្រសួង​ពុំ​មាន​សមត្ថកិច្ច​ក្នុង​ការផ្ដល់​ទន្លេ​ឲ្យទៅ​ក្រុមហ៊ុន ទ្រី ភាព ធ្វើការ​ស្ដារ​នោះទេ តែ​ក្រសួង​មាន​កាតព្វកិច្ច​គ្រប់គ្រង​រ៉ែ​ដែល​នៅ​ខាងក្រោម​ទន្លេ រួមមាន​ដូចជា​៖ ខ្សាច់​, ថ្ម​, ក្រួស ជាដើម ហើយ​ចំពោះ​ការដឹកជញ្ជូន​ចេញ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ក្រសួង​នឹង​មាន​វិធានការ ដោយ​ត្រួតពិនិត្យ​មើល​ការលក់​នោះ​ថា លក់​ទៅ​ឲ្យ​ភាគី​ខាង​ណា រួច​ក្រសួង​នឹង​កំណត់ឲ្យ​ធ្វើការ​បង់ព​ន្ធ​ចូល​រដ្ឋ “​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមា ជិក ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​សួរដេញដោល​ទៅ ភាគី​ក្រ សួង រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ចំនួន​៤​ចំណុច នៅ​ក្នុង​កិច្ច​ប្រ ជុំ​នៅ ព្រឹក នេះ​៖ ១៖ អំពី​លុយ​បាន​ពី​ការលក់​ភ្នំ រ៉ែ និង​ខ្សាច់​បូម​ពី​ទន្លេ​បាន​ចំណូល ប៉ុន្មាន ចូល ទៅ ជា​ថវិកា​របស់​រដ្ឋ​…​។ ២៖ អំពី​គោលជំហរ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព តើ​ខាង​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​ការសម្អាត ជ្រាំងទន្លេ​? ៣៖ អំពី​ក្រសួង​រ៉ែ និង​ថាមពល​មាន​នូវ​ដី​ជាប់​ជើងភ្នំ​ក្រោយ​ពលរដ្ឋ​កាន់ កាប់​អាស្រ័យ​ផល តើ​ក្រសួង​អាច​ប្រគល​ដី​នោះ​ឲ្យ​ពលរ​ដ្ឋ​វិញ​ដែរ​ទេ​? និង​៤៖ ហេតុអ្វី​បាន​ជា​តម្លៃ​ភ្លើង​ឡើងថ្លៃ​១​គុណ​ជា​២ គឺ​ស្របពេល ភ្លើង​ដាច់ គ្មាន បាន​ប្រើ​ផង​នោះ​?៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×