Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​អស្ចារ្យ ពេលដែល​គេ​ប្រើ​ឆ្កែ​លោតឆ័ត្រ ដើម្បី​សង្គ្រោះ​…​ដំរី​

spot_img

​ក្រុម​អ្នក​អភិរក្ស​សត្វ ទើប​ជ្រើសរើស​បាន​បន្ថែម​នូវ​សមាជិក​ពិសេស​ថ្មី​។ នោះ​គឺ​ក្រុម​សុនក ដែល​មាន​ឯកទេស​ជួយ​ពួកគេ​រុករក​ឃើញ​នូវ​ជន​លួច​សម្លាប់​ដំរី​កាត់​យក​ភ្លុក​។​

​ជាមួយ​ការបំពាក់​បរិក្ខារ​ជាអាទិ៍ វ៉ែនតា​ការពារ ខ្សែក្រវ៉ាត់ ឧបករណ៍​បិទ​ត្រចៀក នោះ​ពួក​សុនក​ជំនាញ​ទាំងនេះ កំពុង​ត្រូវបាន​ហ្វឹកហ្វឺន ដើម្បី​លោត​ពី​រយៈកម្ពស់​ជាង ២.០០០​ម៉ែត្រ ចុះ​ទៅ​កាន់​តំបន់​គ្រោះថ្នាក់ រុករក​ពពួក​ជន​ទុច្ចរិក​។​

Giant, Killer, Venom, Arrow និង Alpha គឺជា​សមាជិក​ជើង​បួន​ដ៏​ពូកែ និង​ក្លាហាន​របស់​វិទ្យាស្ថាន​ហ្វឹកហ្វឺន​សុន​ក និង​ការ​លួច​ប្រមាញ់ Paramount នៅ​អាហ្វ្រិក​ខាងត្បូង​។​

​ពួក​វា​ត្រូវ​បាន​អ្នក​ហ្វឹកហ្វឺន​ពណ៌នា​ថា “​សុនក​ឆ្នើម​ក្នុង​អង្គភាព K9” Arrow, ជា​ពូជ​ឆ្កែ Shepherd របស់​អាល្លឺម៉ង់ ហើយ​វា​ជា​សុនក​លោតឆ័ត្រ​លើកដំបូង​លើ​ពិភពលោក ត្រូវបាន​កត់ត្រា​ឈ្មោះ​ចូល​ក្នុង​សៀវភៅ​ឯ​កត្តទ​កម្ម​ពិភពលោក​។​

Alpha ត្រៀម​បំពាក់​ចួលរួម​ជាមួយ​សមរ​ភូមិ​

​ស្របពេល​ជាមួយ​គ្នា​នោះដែរ សុន​ក Killer ជា​ពូជ Malinois របស់​ប៊ែលហ្សិក ដែល​ល្បីល្បាញ​ដោយ​បាន​វាយ​ខ្ចាត់ខ្ចាយ​ក្រុម​ទុច្ចរិក ១១៥​នាក់ និង​ទទួលបាន​គ្រឿងឥស្សរយស​មាស ពី​ព្រះអង្គម្ចាស់ Harry​។​

Arrow,​សុនក​លោតឆ័ត្រ​លើកដំបូង​គេ​ក្នុង​ពិភពលោក​
Arrow បាន​ចុះ​ដល់​ដី​យ៉ាង​ជោគជ័យ​

​បណ្តា​ចំណុចក្តៅ​ដែល​ពួក​ជន​ទុច្ចរិក​ច្រើន​សម្ងំ​ពួន ស្ថិតនៅ​ទីតាំង​ទាំងឡាយ​ដែល​ដាច់ស្រយាល ឬ​មានព្រៃ​ក្រាស​។ ដូច្នេះ​តាមរយៈ​សមត្ថភាព​លោតឆ័ត្រ​នោះ​ពួក​សុនក​នឹង​ជួយ​ឲ្យ​ពួកគេ​រុករក តាមដាន និង​បង្ក្រាប​ជន​ទុច្ចរិក ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។​

Arrow និង​លិខិត​បញ្ជាក់​ឯ​កត្តទ​កម្ម​ពិភពលោក​
សុនក​ជំនាញ​កំពុង​ស្ថិត​ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​

​អង្គភាព K9 ត្រូវបាន​បញ្ចូល​ទៅក្នុង​ឧទ្យាន​ជាតិ Kruger​នៅ​អាហ្វ្រិក​ខាងត្បូង​ជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​១២/២០១០ បន្ទាប់​ពី​ជំនះបាន​នូវ​គំនិត​រារាំង​របស់​មនុស្ស​មួយចំនួន ។ ឥឡូវ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ ក្រោម​ការគាំទ្រ​ពី​អង្គភាព K9 គេ​បាន​បង្រាប​ការលួចប្រមាញ់​ដំរី គឺ​ការសម្លាប់​ដំរី​យក​ភ្លុក​តែម្តង​។​

សុន​ក និង​អ្នកជំនាញ​កំពុង​អនុវត្ត​វិញ្ញាសា​បំបាំងកាយ​

spot_img
×