Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​មួយ​មេ ​រួមជាមួយ​ខ្យល់​កន្ត្រាក់​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ​៥០​ខ្នង នៅ​ស្រុក​បាទី រង​ផលប៉ះពាល់​ និង​ដួលរលំ​

spot_img

តាកែវ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៥០​ខ្នង​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​រង​ផលប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​ បន្ទាប់ពី​មាន​ភ្លៀង​និង​ខ្យល់​លាយឡំ​គ្នា​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ។​

​បើ​តាម​ការ​អោយ​ដឹង​ពី​លោក ភួន ឈីម អភិបាល​ស្រុក​បាទី​បាន​និយាយថា ផ្ទះ​ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​នេះ​មាន​៥០​ខ្នង នៅក្នុង​ឃុំ ក្រាំ​លាវ ឃុំ សូ​ភី និង​ឃុំ​កុមារា​ជា ហើយ​ផ្ទះ​ដែល​រង​ការដួលរលំ​ខូច​ខាត់​ទាំងស្រុង​នោះ​មាន​ចំនួន​១២​ខ្នង​ផ្ទះ ​។

​បើ​តាម​លោក​អភិបាល​ស្រុក​បាទី​ហេតុការណ៍​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាទី​នេះ អាជ្ញាធ​ស្រុក​នៅ​មិនទាន់​បាន​ប៉ាន់ស្មាន​តម្លៃ​នៃ​ការ​ខាត់​បង់​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា មិន​មាន​អ្នករងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ប៉ុណ្ណោះ ។

ទន្ទឹម​និង​មាន​ករណី​ជា​ច្រើន​លើ​គ្រោះធម្មជាតិ ដែល​បណ្តាល​អោយ​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដួលរលំ​ជាច្រើនលើក ច្រើនសារ នៅក្នុង​ស្រុក​នេះ លោក ភួង ឈីម អភិបាល​ស្រុក​បាទី បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ លាយ​ជាមួយ​និង​ខ្យល់​កន្ត្រាក់ ត្រូវ​រក​កន្លែង​សុ​វត្តិភាព ជៀសវាង​ការកើតមាន​នូវ​គ្រោះ​ថ្នាក់​ណាមួយ​ជាយ​ថ​ហេតុ ៕ ដោយ ៖ តាកែវ​

spot_img
×