Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​ដែល ប្រើ​ពាក្យសម្តី​គំរាមកំហែង បង្ហោះ​រូប​រួមរ័ក ជាមួយ​នារី​ម្នាក់ បន្ទាប់​ពី​ទាក់ទង​គ្នា​តាម​ហ្វេ​សប៊ុក​

spot_img

កណ្តាល​៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​គំរាមកំហែង​ហែកកេរ្ដិ៍ នៅពេល​បុរស​រូប​នោះ បាន​ដេករួមរ័ក​ជាមួយ​ស្ត្រី​រងគ្រោះ តែងតែ​លួច​ថត​រូបភាព អាសអាភាស​
​ក្រោយមក​ទើប​ដឹង​ថាបុរស​នោះ​មាន​ប្រពន្ធ​កូន​ហើយ ទើប​ជនរងគ្រោះ​បាន​សុំ​ផ្តាច់ទំនាក់ទំនង​ជាមួយ ប៉ុន្តែ​បុរស​នោះ នៅតែ​តាម​ទំនាក់ទំនង​ជនរងគ្រោះ ថែម​ទាំង​ប្រើ​ពាក្យសម្តី​មក​គំរាមកំហែង​បង្ហោះ​រូប​អា​សអា​ភាស ដែល​បាន​លួច​ថត ហើយ​បាន​ឆាត​ទៅឲ្យ​ហ្វ្រេន​នៅក្នុង Facebook និង​ផ្ញើ​រូបភាព​ទាំងនោះ​ឲ្យ​ពួក​គេ​មើល​ថែមទៀត​ផង​។

​ទី​កន្លែង​កើតហេតុ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ពេលវេលា​កើតហេតុ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥និង០០​នាទី​។ ជនរងគ្រោះ ឈ្នោះ​ស​.​វ​.​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ដែល​មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់ សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មុខរបរមេផ្ទះ ។ ជនសង្ស័យ​​ឈ្មោះ មាស ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រយូង​ពង ឃុំ​ជើងព្រៃ ស្រុក​បា​ឆាយ ខេត្ត​កំពង់ចាម (​ឃាត់ខ្លួន​) ដែល​ប្រើ​អា​ខោ​ន ​Facebook ៖ ១.​ឈ្មោះ
ចង់​បាន​ប្ដី​ណាស់ ២.​ឈ្មោះ ចំរើន ស៊ីណា ៣.​ឈ្មោះ ទឹក ហូរ​មិន​ហត់​។ វត្ថុតាង​ចាប់យក ទូរស័ព្ទដៃ​មួយ​គ្រឿង ម៉ាក ​SAMSUNG (Galaxy Grand MaX) ។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រៀបរាប់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ​មិន​ចាំ ខែ កុម្ភៈ ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​បើក Facebook លេង​ស្រាប់តែ​មាន​អា​ខោ​ន Facebook ឈ្មោះ​ទឹក​ហូរ​មិន​ហត់ បានអេ​ដ មក​ជនរងគ្រោះ ហើយ​ម្ចាស់​អា​ខោ​ន​នោះ បាន​ឆាត​មក​និយាយ​គ្នា​លេង​បាន​ប្រហែលជា​មួយ​ខែ​ក្រោយ​មក ឈ្មោះ មាស ចំរើន ( Facebook​ ទឹក​ហូរ​មិន ហត់ ប្តូរ​ឈ្មោះ​ទៅ​ដាក់​ឈ្មោះ ចំរើន ស៊ីណា​) បាន​សុំ​ស្រឡាញ់​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន ​និយាយថា​បើ​ស្រឡាញ់​មកជួប​សិន​មក​ចាំ​ស្រឡាញ់គ្នា​។​ ​ថ្ងៃ​មិន​ចាំ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧និង០០​នាទី ឈ្មោះ មាស ចំរើន បាន​មកជួប​ជនរងគ្រោះ នៅ​ចំណុច​រង្វង់​មូល​តាខ្មៅ បន្ទាប់មក​ជនរងគ្រោះ​បាន​ជូន​ឈ្មោះ​នេះទៅ​ដេក​ផ្ទះសំណាក់​តែម្នាក់ឯង​ទេ​។​

លុះ​ព្រឹក​ឡើង​ជនរងគ្រោះ បាន​នាំ​ឈ្មោះ មាស ចំរើន ​ទៅលេង​បងប្រុស នៅ​ស្រុក​កោះធំ បាន​ចំនួន​៥​ថ្ងៃ ហើយ​ជនរងគ្រោះ បាន​ដេករួមរ័ក នៅ​ជាមួយ​ឈ្មោះ មាស ចំរើន ដូច​ប្តី​ប្រពន្ធ​ជា​រៀងរហូត ប៉ុន្តែ​នៅពេលដេក​នៅ​ជាមួយគ្នា ឈ្មោះ មាស ចំរើន តែងតែ​លួច​ថត​រូបភាពអាសអាភាស ជន​រងគ្រោះ​ដេក ដោយ​មិន​ឲ្យ​ជនរងគ្រោះ​ដឹង​ខ្លួន​ឡើយ ​។

ក្រោយមក​ទើប​ដឹង​ថា​ឈ្មោះ មាស ចំរើន មាន​ប្រពន្ធ​កូន​ហើយ ទើប​ជនរងគ្រោះ​បាន​សុំ​ផ្តាច់ទំនាក់ទំនង​ជាមួយ ប៉ុន្តែ​ឈ្មោះ មាស ចំរើន នៅតែ​តាមទំនាក់ទំនង​ជនរងគ្រោះ ថែម​ទាំង​ប្រើ​ពាក្យសម្តី​មក​គំរាមកំហែង​បង្ហោះ​រូប​អា​សអា​ភាស (​រូបភាព​ដែល​ឈ្មោះ មាស ចំរើន បាន​លួច​ថត​) ហើយ​បាន​ឆាត​ទៅឲ្យ ​ហ្វ្រេន​នៅក្នុង Facebook និង​ផ្ញើ​រូបភាព​ទាំងនោះ​ឲ្យ​ពួក​គេ​មើល​ថែមទៀត​ផង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ មាស ចំរើន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ពី​ព្រោះ​ខ្លួន​ចង់​ឲ្យ​ជនរងគ្រោះខ្មាស​គេ ហើយ​មក​ទំនាក់ទំនង​ជាមួយ​ខ្លួន​វិញ ។ ករណី​នេះ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​៖​កូឡាប​

spot_img
×