Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញពី​សុីការ​គេ មាន​អារម្មណ៍​ចង់​រួមភេទ ជិះ​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​នារី​ម្នាក់ ចាប់​រំលោភ​បាន​សម្រេច រួច​លើក​ខោ​ជិះ​ទៅ​ផ្ទះ​ធ្វើ​មិនដឹង​ព្រឹក​ឡើង​ជាប់​ខ្នោះ​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​បុរស​ជា ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង របស់​ក្រុម​គ្រួសារ​នារី​រងគ្រោះ ពាក់​ព័ន្ធករណី​រំលោភ​សេពសន្ធវៈ ខណៈ​មក​ពី​ហូប​ការគេ​ហើយ​ខ្លួន​នឹក​ចង់​រួមភេទ ហើយ​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​នារី​ខាងលើ រួច​ចាប់រំលោភ​ពាក់កណ្ដាល​ផ្លូវ​បាន​សំរេច​ដូច​បំណង ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​

​យោង​តាម​សមត្ថកិច្ច​ប្រាប់ថា ៖​ជនសង្ស័យ ឈ្មោះ ជុ​ត វណ្ណ​ដេត អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក រស់នៅ​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​ ចំណែក​នារី​រងគ្រោះ​អាយុ​២០​ឆ្នាំ ។

​ប្រភព​បន្តថា ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​ចូលរួម​កម្មវិធី​មង្គលការ​អ្នក​ភូមិ​ក្បែរ​ភូមិ​គ្នា ដោយ​ផឹកស៊ី​រាំរែក​យ៉ាង​សប្បាយ លុះដល់​វេលា​ម៉ោង​១០​យប់ ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ជាមួយ​នារី​រងគ្រោះ ដោយ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង លុះ​បើក​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​នឹក​ចង់​រួមភេទ ក៏​កៀរ​ម៉ូតូ​របស់​នារី​រងគ្រោះ​ឲ្យ​ដួល ហើយ​ធ្វើ​សកម្មភាពរំលោភ​សេព​សន្ធ​វៈ​តែម្ដង ។​

​ក្រោយពី​រំលោភ​រួច ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ព្រឹក​ឡើង​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង របស់​ក្រុម​គ្រួសារ​នារី​រងគ្រោះ​តែម្ដង ។

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សាកសួរ​នៅ​ប៉ុស្តិ៍ រដ្ឋបាល​ក្រោលគោ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕ ​វ៉ៃកូ​

spot_img
×