Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនឪពុកចុង រំលោភ​សេពសន្ថវៈ​កូនចុង

spot_img

​កណ្តាល ​៖ ករណី​រំលោភ​សេពសន្ថវៈ ដែល​កើតហេតុ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ចន្លោះ​វេលា​ម៉ោង​១១ ​ទៅ​ម៉ោង​១២​ជាងចំណុច​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង ​។​

​ជនរងគ្រោះ ឈ្មោះ វ ម ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​ខេត្ត​កណ្តាល​(​វិបល្លាស​ស្មារតី​)​។ ជនសង្ស័យ​ដែល​សម្តថ​កិច្ច ឃាត់ខ្លួន ឈ្មោះ បូ វុន អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មាន​ទី​លំ​​នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។​

នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ឈ្មោះ​វ ម​បាន​ទៅ​អង្គុយលេង​លើ​បង់​តែម្នាក់ឯង នៅក្នុង​វត្ត​ធម្ម​ស្រះ ក្នុងភូមិ​ធម្ម​ស្រះ ឃុំភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល នៅ​​ពេល​កំពង់​អង្គុយលេង ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ បូ វុន ត្រូវ​ជា​ឪពុកចុង​បាន​ដើរ​ទៅ​និយាយ​បបួល​ជនរងគ្រោះ​ដែល​ជា​កូនចុង​ថា​ ៖ ​តោះ​ទៅ​កន្លែង​ដដែល ដើរ​ទៅ​មុន​អញ​ទៅ​ចាំ​អញ​ដើរ​ទៅ​តាម​ក្រោយបន្ទាប់​មក​ជនរងគ្រោះ​​បាន​ដើរ​ទៅ​ក្នុងព្រៃ​ខ្នង​ទំនប់​ខាងត្បូង​វត្ត​ធម្ម​ស្រះ​ (​កន្លែងកើតហេតុ​) ពេល​ទៅដល់​កន្លែងកើតហេតុ​​ជន​សង្ស័យ​បាន​ចាប់​ស្រាត​ខោជើងវែង និង​ខោ​លី​អូ របស់​ជនរងគ្រោះ​ចេញ តែ​មិន​បាន​ដោះអាវ​ទេ ហើយ​ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ដេ​ក​នៅ​និង​ដី​ក្បែរ​គុម្ព​ឫស្សី រួច​ហើយ​ជនសង្ស័យ​បាន​ស្រាតខោ​​របស់ខ្លួន រួច​យក​ប្រដាប់​ភេទ​របស់ខ្លួន ដាក់ចូល​ក្នុង​ប្រដាប់​ភេទ​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាពរំលោភ​ជនរងគ្រោះ​រហូត​បាន​សម្រេច ។ ​ក្រោយពេល​រំលោភ​ជនរងគ្រោះ​រួច ជនសង្ស័យ​បាន​អោយ​ជនរងគ្រោះ​ដើរ​ទៅ​ផ្ទះ ជួន​ពេល​នោះ​បងស្រី​ជនរងគ្រោះ​ឈ្មោះ​ពុធ ស្រី​នី បាន​ដើររក​ជនរងគ្រោះ​ក៏​បាន​ឃើញនៅក្នុង​វត្ត​ធម្ម​ស្រះ ហើយ​សួរ​ជន​រងគ្រោះ​ថា​៖​ទើប​មកពីណា​?​ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​បងស្រី​ខ្លួន​ថា​ ៖ ពូ ​វុន ចាប់ខ្ញុំបន្ទាប់​មក​បង​ស្រី​និង ម្តាយ​ជនរងគ្រោះ បាន​នាំ​ជនរងគ្រោះ មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត​តែ​ម្តង​ ។​

​តាម​ការសារភាព​របស់​ជនសង្ស័យ​ឲ្យដឹងថា ​៖ កាលពី​ថ្ងៃ អាទិត្យ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ ជនសង្ស័យ បានធ្វើ​សកម្មភាព ចាប់រំលោភជនរងគ្រោះ នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​សម្រេច​ចំនួន​១​ដង ​ហើយប៉ុន្តែ​ជនរងគ្រោះ​មិន​បាន​ប្រាប់​ម្ដាយ​ ឬ​បងប្អូន​ទេ ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញចុះ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​​ពញាឮ ដើម្បី​ធ្វើ​ការសាកសួរកសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕​ ដោយ ​៖​ កូឡាប​

spot_img
×