Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​កុដិ​លោក​មួយ​ខ្នង ​​នៅ​ក្រុង​បាវិត​ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​

spot_img

​ខេត្ត​ស្វាយរៀង ៖ កុដិ​លោក​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំង​ព្រឹក​ សង្ស័យ​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ដែល​ហេតុការណ៍​នែ​គ្រោះ​អគ្គីភ័យ​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣​ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ នៅ​វត្ត​តាឡុ​ក​ភូមិ​បាវិត​កណ្តាល ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​កាលពី​វេលា​ម៉ោង​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​មាន​ករណី​គ្រោះ​អគ្គីភ័យ​បាន​បណ្តាល ឱ្យ​ឆេះ​កុដិ​ព្រះសង្ឃ ០១ ខ្នង នៅ​វត្ត​តាឡុ​ក ទំហំ ៨​ម x ១១​ម ធ្វើ​អំពី​ឈើ ជញ្ជាំង និង​ដំបូល​សង្ក​សី ​រៀប​ឥដ្ឋ​ក្រោម មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី​ប៉ះគ្នា បណ្តាល​អោយ​ឆេះ​កុដិ​ទាំង​ស្រុង​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថាៈ​ករណី​ខាងលើ​នេះ​ខាង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​២​គ្រឿង​ដើម្បី​បាញ់​ទឹក​ពន្លត់ មួយគ្រឿង​ជា​របស់​កងរាជអាវុតហត្ថ​ក្រុង​និង​មួយគ្រឿង​ទៀត​ជា​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។​

​ប្រភព​ដដែល​បាន​បន្ថែមទៀតថាៈ​ជុំវិញ​គ្រោះ​អគ្គីភ័យ​នេះ​ពុំ​បាន​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា​ខូចខាត​អស់​ទ្រព្យសម្បត្តិ​ប៉ុន្មាន​នោះ​ទេ​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×