Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ទេសចរណ៍​-​រាជបណ្ឌិត្យសភា​កម្ពុជា ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​ទិន្នន័យ​សម្រាប់​ស្រាវជ្រាវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោកបណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បើក​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ប្រមូល​ទិន្នន័យ​ជា​ឯកសារ សម្រាប់​ការស្រាវជ្រាវ​បឋម​លើ​គម្រោង ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ហើយ​កិច្ច​ពិភាក្សា​បាន​ធ្វើ​ឡើង​លើ​ចំណុច​មួយចំនួន​ដូចជា​៖ បញ្ហា​សហគមន៍​ទេសចរណ៍​, បញ្ហា​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​, បញ្ហា​ដឹកជញ្ជូន​, បញ្ហា​ម្ហូបអាហារ​, បញ្ហា​ទីផ្សារ​និង​ការផ្សព្វផ្សាយ​, បញ្ហា​ស្តង់ដារ​ទេសចរណ៍​, បញ្ហា​អនាម័យ​និង​សំរាម បញ្ហា​ទីក្រុង​ស្អាត និង​ទីក្រុង​ទំនើប​។​

​លោក បណ្ឌិត សុខ ទូច បាន​ថ្លែងថា​ក្នុងនាម​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ លោក​នឹង​យក​នូវ​អ្វី​ដែល​ក្រសួង​ទេ​ចរណ៍ បាន​ធ្វើ​កន្លងមក ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម ដើម្បី​ផ្តល់​ងាយស្រួល​រក​ធាតុ​ចូល ព្រមទាំង​គាំទ្រ​ចំណុច​យុទ្ធសាស្ត្រ​នានា ដែល​ក្រសួង​បាន​ដាក់ចេញ ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ចការ​ចូលរួម​ដំណើរការ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ស្រប​តាម​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ទាញ់​ទេសចរណ៍​អន្តរជាតិ ឱ្យបាន​១៥​លាន​នាក់​។​

​ត្រង់​ចំណុច​នេះ លោក បណ្ឌិត សុខ ទូច ក៏បាន​លើកឡើង​ដែរ​ថា កត្តា​ទាំង​នេះ​ក្រសួង​ទេ​ចរណ៍​ត្រូវ​ដាក់​នូវ​ផែនការ​ណា​មួយ ដើម្បី​ទទួលបាន​ចំនួន​ទេសចរណ៍ ប្រកបដោយ​គុណភាព ភាព​ទាក់ទាញ ហើយ​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​វិស័យ​ទេសចរណ៍ ត្រូវតែ​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ភាពក្រីក្រ​ផងដែរ​។​

​លោក បណ្ឌិត សុខ ទូច ក៏​បាន​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា បើ​អាច​រាជបណ្ឌិត្យសភា​បើក​សាលា​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមគ្នា​លើ​វិស័យ​ទេសចរណ៍ ដោយ​រក​ដៃគូ​ជាមួយ​ប្រទេស​សិង្ហ​បុរី ព្រមទាំង​ផ្តល់​ការគាំទ្រ​ដល់​ក្រសួង​ទេសចរណ៍​ផងដែរ ដោយសារតែ​រាជបណ្ឌិត្យសភា​កម្ពុជា មាន​វិទ្យាស្ថាន​ខុង​ជឺ ដែល​មាន​ជំនាញ​ក្នុង​ការបណ្តុះបណ្តាល​ភាសា​ចិន ដើម្បី​សហការ​ជាមួយ​ក្រសួង និង​រៀបចំ​បកប្រែ​ឯកសារ​មួយចំនួន​ជា​ភាសា​ចិន​ដល់​ភ្ញៀវទេសចរ​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ថោង ខុន បាន​ថ្លែងថា ក្រសួងទេសចរណ៍​មាន​ផែនការ​យុទ្ធសាស្ត្រ កំណត់​ច្បាស់លាស់ ហើយ​ជាពិសេស គឺ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​កំណត់​ជា​មុំ​អាទិភាព​ទាំង​៤ និង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​មាន​កាលា​នុវ​ឌ្ឍ​ភាព ការពង្រឹង​គុណភាព​តាម​យុទ្ធនាការ​សេវា​មួយ ស្តង់ដារ​មួយ ការពង្រឹង​គុណភាព​ធ​ន​ធាន​មនុស្ស តាមរយៈ​បុគ្គល​ម្នាក់​ជំនាញ​មួយ និង​ការជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​វៃឆ្លាត​ផងដែរ ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×