Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​រកស៊ី​ឡើងត្នោត​ម្នាក់​បាន​ស្លាប់ចោល​ប្រពន្ធ និង​កូន​២​នាក់ ដោយសារ​ធ្លាក់​ពីលើ​ដើមត្នោត​

spot_img

ខេត្ត​កណ្ដាល ​៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ធ្លាក់​ពីលើ​ដើមត្នោត នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ស្លាប់​ចោល​ប្រពន្ធ​និង​កូន​ពីរ​នាក់ នៅវេលា​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​ប្រពន្ធ​របស់​សពបានឲ្យដឹងថា ៖ គាត់​បាន​​ពឹង​បងថ្លៃ​ឲ្យជួយ​ទៅ​រក​មើល​ប្តី​គាត់ ​ព្រោះបាត់​យូរពេក ពេល​នោះ​បងថ្លៃ​ឈ្មោះ លៀង រី​ម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ បាន​មក​ប្រាប់​គាត់​ថា​ប្តី​របស់​ឯង​បាន​ធ្លាក់​ពីលើ​ដើមត្នោត​ស្លាប់​បាត់​ហើយ ពេលឮ​បងថ្លៃ​និយាយ​ដូចនេះ គាត់​ក៏​ទៅ​មើល​ឃើញ​ប្តី​ធ្លាក់ពីលើ​ដើមត្នោត​ស្លាប់​មែន ​។

ជនរងគ្រោះ ឈ្មោះ កែវ លាក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។​

សមត្ថកិច្ច​ស្រុក​អង្គស្នួល បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយ​មាន​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល លោក​ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ ប្រពន្ធ​សព បាន​ធ្វើ​ការពិនិត្យលើ​សពឃើញ​ថា​គ្មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទេ ដោយ​​លោកគ្រូ​ពេទ្យ និង​ជំនាញ បាន​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយសារ ធ្លាក់​ពីលើ​ដើមត្នោត​ប្រាកដ​មែន​៕​ ដោយ​៖​កូឡាប​

spot_img
×