Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តណ្ហា​ក្រាស​ពេក​ហើយ !!! មាន​ប្រពន្ធ​មួយ​មិន​គ្រប់​ យប់​ស្ងាត់​លួច​ចូល​ក្នុង​បន្ទប់​ប្អូនថ្លៃ ធ្វើ​សកម្មភាព​រំលោភ​មិនបាន​សម្រេច តែ​គុក​បានសម្រេច

spot_img

​នៅ​ថ្ងៃ​ទី ២២ ឧសភា ២០១៩ ម៉ោង ៨ និង ០០ នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជាំ​ក្រវៀន បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឈន ចន្នី ភេទ​ស្រី អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ក្រវៀន​ធំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ប្តឹង​ទៅ​លើ​ឈ្មោះ រ៉េត រឿន ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-ឃុំ​ជាមួយគ្នា ពីបទរំលោភ​សេពសន្ថវៈ ។​

​យោង​តាម​កំណត់ហេតុ​បណ្តឹង​របស់​ជនរងគ្រោះ​បានឲ្យដឹងថា ៖ នៅ​យប់​ម៉ោង ២២ និង ០០ នាទី ថ្ងៃទី ២១ ឧសភា ២០១៩ ឈ្មោះ ឈន ច​ន្នី ភេទ​ស្រី បាន​បិទ​ភ្លើង​អំពូល​រួច​ចូល​ដេក​លើ​គ្រែ​ក្នុង​បន្ទប់​របស់​ខ្លួន នៅពេល​កំពុង​លង់លក់​ស្រាប់តែ​ជន​ឈ្មោះ រ៉េត រឿន ភេទ​ប្រុស​នោះ​ត្រូវ​ជា​បងថ្លៃ បានធ្វើ​សកម្មភាព​យកដៃ​ចាប់​ខ្ទប់មាត់​មិន​ឲ្យ​ស្រែក និង​សង្គត់​លើ​ខ្លួន​ជនរងគ្រោះ​ក្នុង​គោលបំណង​រំលោភ​សេពសន្ថវៈ ។ ប៉ុន្តែ​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ​ត្រូវ​ជនរងគ្រោះ​រើ​បំរាស់​រួច​ហើយ​ស្រែក​ឲ្យ​បងប្អូន​ម៉ែ​ឳ​ជួយ ភ្លាមនោះ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាំ​ក្រវៀន​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ ចុះ​ធ្វើ​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូតដល់​ម៉ោង ៩ និង ៣០ នាទី នា​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​ឈ្មោះ រ៉េត រឿន បាន​រួច​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ និង​សាក្សី ៕​ ដោយ​៖​កូឡាប​

spot_img
×