Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់​បណ្ដាលអោយ ស្លាប់​មនុស្ស​ម្នាក់​និង​រងរបួស​កូនក្មេង​តូច​២​នាក់​

spot_img

ខេត្ត​ត្បូងឃ្មុំ​ ៖ ​នៅ​ល្ងាច​ថ្ងៃទី​ ២៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១៥និង០០នាទី នៅ​ចំណុច​មាត់​បឹង​ត្រពាំង​ជោរ ស្ថិតនៅ​ភូមិ​ឈើទាល​ទី​២ ឃុំ​ពាមជីលាំង​ស្រុក​ត្បូងឃ្មុំ មាន​ករណី​គ្រោះ​ធម្មជាតិ​(​រន្ទះបាញ់​)​បណ្ដាល​អោយ ស្លាប់​មនុស្ស​១នាក់​និង​រងរបួស​កូនក្មេង​តូច​ ២​នាក់​។​

​ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ឈ្មោះ​ សាន់ ម៉ាន ភេទ​ប្រុស​អាយុ​ ២៩​ឆ្នាំ ជនជាតិ​ឥស្លាម រស់នៅ​ភូមិ​ឈើទាល​ទី​២ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ បាន​នាំ​ប្រពន្ធ​ឈ្មោះ ម៉ាន ស៊ា​ស​អាយុ​ ២៥​ឆ្នាំ និង​កូនស្រី​ចំនួន​ ២​នាក់​ទៅ​នេសាទ​ត្រី​(​បង់​សំណាញ់​)​នៅ​ចំណុច​ខាងលើ ពេល​ទៅ​ដល់​ឈ្មោះ​សាន់ ម៉ាន ជា​ប្ដី​បាន​ចុះ​ទៅ​លើ​កលប​ហើយ​ប្រពន្ធ​និង​កូន​នៅ​មាត់​បឹង​ក្រោម​ដើម​រាំង​ខណៈនោះ​ក៏​មាន​ខ្យល់​និង​ភ្លៀង​ធ្លាក់​មក​ស្រាប់តែ​រន្ទះបាញ់​មក​ត្រូវ​ប្រពន្ធ​និង​កូន​តូច​ដែល​នៅ​ឈរ​ចាំ​ខាងលើ​តែ​ម្ដង​បណ្ដាលឲ្យ​ស្លាប់​ប្រពន្ធ​នៅហ្នឹងកន្លែង​ រីឯ​កូន​ពីរ​នាក់​រងរបួស​ស្រាល ​។​

១-.ជនរងគ្រោះ​ឈ្មោះ​ម៉ាន ស៊ា​ស ភេទ​ស្រី​អាយុ​25​ឆ្នាំ​ជាតិ​ឥស្លាម​(​ស្លាប់​)​មាន​ស្នាម របួស​ជាំខ្មៅ​ពាសពេញ​ខ្លួន និង របក​ដាច់​ស្បែក​លើ​ដើមទ្រូង​មួយកន្លែង ,​គល់​ចង្កេះ​មួយកន្លែង និង ខ្លោច​សក់​ក្បាល​។​ ២.ជនរងគ្រោះ​ឈ្មោះ​ម៉ាន អាំ​មុី ភេទ​ស្រី​អាយុ​9​ឆ្នាំ​(​របួសស្រាល​)​របួស​ខ្នង​។​ ៣.​ជនរងគ្រោះ​ឈ្មោះ​ម៉ាន ស្រី​មី ភេទ​ស្រី​អាយុ​ ១​ឆ្នាំ​(​របួសស្រាល​)​ មាន​ស្នាម​ក្រហម​ម្រាមដៃ ​។​

​ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូ​ឃ្មុំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពាមជីលាំង​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ឃើញថា​សព​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​ពិត​មែន​ពុំ​មាន​ពាក់​ពន្ធ័​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ។​

សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕​ ដោយ​ ៖​ កូឡាប​

 

spot_img
×