Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហ​ប្រជាតិ​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហ​ប្រជាតិ (UNESCAP) លើក​ទី ៧៥ នា​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។

​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ នឹង​មាន​ការចូលរួម​ពី​រដ្ឋ​ជា​សមាជិក និង​រដ្ឋ​សង្កេតការណ៍ នៃ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ចំនួន ៦២ ប្រទេស តំណាង​ស្ថាប័ន​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាច្រើន​ទៀត​។​

​សម្តេច​តេជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​ចែករំលែក​នូវ​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការធ្វើ​បរិយា​ប័ន្ន​តាមរយៈ​គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” សម្រាប់​ប្រជាជន​កម្ពុជា​ពី​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​និន្នាការ​នយោបាយ​។ ដោយសារ​គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” នេះ សង្គ្រាម​និង​ជម្លោះ​ប្រដាប់អាវុធ ដែល​បាន​អូសបន្លាយ​រយៈពេល​ជាង ៣០​ឆ្នាំ ត្រូវបាន​បញ្ចប់​ទាំងស្រុង​។ គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​សុខ​សន្តិភាព​ដែល​ជា​កត្តា​ដំបូង​បំផុត​សម្រាប់ កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​។ កម្ពុជា​បាន​កសាង​សេដ្ឋកិច្ច​ពិ​បាតដៃ​ទទេ ពី​ពំនូក​ផេះ រហូត​ក្លាយជា​ប្រទេស​មួយ ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ពិភពលោក ដោយ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ ២០១៨ ហើយ​កំណើន​នេះ​បាន​ធ្វើឲ្យ​ប្រជាជន​ជាច្រើន​លាន​នាក់​ចាក​ផុត​ពី​ភាពក្រីក្រ​៕​ ដោយ​៖​កូឡាប​

spot_img
×