Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ ការ​តម្លើង​ប្រាក់ខែ គឺ​នឹង​តម្លើង​នៅ​រៀងរាល់ឆ្នាំ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​បន្ត​ដោះស្រាយ​បញ្ហា​ជា​ប្រឈម​ជាច្រើន​ទៀត​ជូន​ក្មួយៗ កម្មករ កម្មការិនី​។ សម្តេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា ការ​តម្លើង​ប្រាក់ខែ គឺ​នឹង​តម្លើង​នៅ​រៀងរាល់ឆ្នាំ ហើយ​សម្តេច​បាន​ស្នើ​ដល់​កូនក្មួយ​កម្មករ​អាច​ចូលមក Comment/Message ក្នុង Facebook នាយករដ្ឋមន្ត្រី​។​

​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី ចំនួន​១៤០៩៩​នាក់ មកពី​រោងចក្រ​ចំនួន​១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​ជាមួយ​បងប្អូន កូនក្មួយ​កម្មក​រកម្ម​ការ​នី​ក្នុង​ការចុះ​ជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​នេះ ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​កម្មករ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​របស់​កម្មក​រ​និង​ជំរុញ​នូវ​គោល​ន​យោ បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។


​អត្ថប្រយោជន៍ ដែល​ជា​សេវា​គាំពារ​សន្តិសុខ​សង្គម​សម្រាប់​កូនក្មួយ​ឆ្លងទន្លេ គឺ​នឹង​ទទួល​បាន​ចាប់​ពី​ម៉ោង ១២:00 យប់​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០១៨ នេះ​តទៅ គឺ​ក្មួយៗ​កម្ម​ការ​នី​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​ពី​បេឡា​ជាតិ​ដូច​ដែល​បានកំណត់​រួចហើយ (​កម្ម​ការ​នី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​100​ដុល្លារ និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន 200​ដុល្លារ​។ សម្រាល​បាន​កូន​(៣)​គឺ​បាន 300​ដុល្លារ បូក​នឹង​ប្រាក់ឧបត្ថម្ភ​ចំនួន​1250​ដុល្លារ ថែមទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​)​។ ប្រសិន​បើ​លើស​២​អាទិត្យ ឬ​លើស​១​ខែ​ក្រោយ​មក កូនក្មួយ​នៅ​មិនទាន់ ទ​ទូល​បាន​ប្រាក់ឧបត្ថម្ភ​ខាងលើនេះ​ទេ សូម​កូនក្មួយ​សរសរ​សារ (Message/Comment) មកកាន់​ផេក Page ពូ​។​

​ទន្ទឹមនឹងនេះ សូម​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល តាមដាន​ពិនិត្យ​ជា​ប្រចាំ​ឲ្យបាន​ហ្មត់ចត់​ប្រាកដប្រជា​។ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នីមួយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ដើម្បី​ធានា​អោយបាន​ចំ​ពោះ​ការផ្តល់​នូវ​សេវា​គាំពារ​សង្គម​នេះ​អោយ​កាន់តែ​មាន​ប្រសិទ្ឋភាព​ល្អ​ចំពោះ​កូន​ក្មួយ​កម្មការនី ព្រោះ​នៅ​សល់​ពេល​តែ ៤ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​កម្មការិនី​មាន​ផ្ទៃពោះ​ទាំងអស់ សូមអោយ​មាន​សុខភាព​ល្អ និង​សុ​វត្តិភាព​ទាំង​ពេល​សំរាល និង​ក្រោយពេល​សំរាល និង​សូម​អោយ​សំរាល​បាន​កូនប្រុស​/​ស្រី គួរ​ជាទី​ស្រលាញ់ និង​ឆ្លាត​វៃ​គ្រប់ៗ​គ្នា​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​បាត់បង់​ម្ចាស់ការ​ម្តងណា​ទេ​។ រាជរដ្ឋាភិបាល បាន​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។ ទន្ទឹមនឹងនេះ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ជាច្រើន​ក៏​ត្រូវបាន​កសាង​ដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ស្ពាន​តូចធំ ដូចដែល​យើង​កំពុង​ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ​នេះ​។​

​នេះ​ហើយ​ជា​គោលនយោបាយ​ច្បាស់លាស់​របស់ គណបក្ស​ប្រជាជន​។ ទោះបី​ចប់​ឬ​ផុត​អាណត្តិ​នៃ​ការដឹកនាំ​របស់ សម្ដេច​តេជោ គឺ​អ្នកដឹកនាំ​ក្រោយៗ នៅតែ​មាន​ផែនទី​ចង្អុលបង្ហាញ​ផ្លូវ​កសាង​ប្រទេស​។ នយោបាយ​ច្បាស់លាស់ របស់​គណបក្ស​ប្រជាជន គឺ​ធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព និង រីកចម្រើន​កាន់តែខ្លាំង​ឡើង​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ហ្វីលីពីន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ កម្ពុជា​ក៏​បាន​ទទួលរង​នូវ​ចំហាយ​សំពាធ​ព្យុះ ដែល​ធ្វើអោយ​មាន​ខ្យល់​ត្រជាក់ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​ដែរ ប្រទេស​មួយចំនួន​ក្នុង​តំបន់​ក៏​កំពុង​ប្រឈម​នូវ​បាតុភូត​ធម្មជាតិ​នេះ គឺ​រួមទាំង​ប្រទេស​ហ្វីលីពីន​ដែល​មាន​អ្នកស្លាប់​ជាង ២០០ នាក់​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​ប្រជាពលរដ្ឋ​ហ្វីលីពីន និង​រដ្ឋា ភិបាល​ហ្វីលីពីន ដែល​បាន​ទទួល​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ហើយ​សង្ឈឹម ថា ស្ថានភាព​នេះ​នឹង​បាន​ធូរស្រាល​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ​ជា​មិនខានឡើយ​។​

​នៅ​ក្នុង​ថ្ងៃនេះ​ដែរ សម្តេច​ត​ជោបាន​មានប្រសាសន៍ ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម ដែល​ពេល​នេះ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ផល​។ រាជរដ្ឋាភិបាល​ពេល​នេះ ក៏​កំពុង​រៀបចំ​បង្កើត​ធនាគារ សហគ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​ចូលរួម​ចំណែក​បង្កើន​ផលិតផល​ក្នុងស្រុក និង​បង្កើន​ជីវភាព​រស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​។​

​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ដាក់ចេញ​ជា​បន្តបន្ទាប់ ដើម្បី​ការរីកចម្រើន​លូតលាស់ នៃ​ប្រទេស​ជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​មាន​ភាពល្អប្រសើរ​។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ​មក​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ធ្យ​មក​ម្រិត​ទាប និង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ ហើយ​និង​មាន​មហិច្ឆតា​ក្លាយទៅជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ផងដែរ​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​មិន​ព្រងើយកន្តើយ​លើ​បញ្ហា​ណាមួយ​នោះឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ទោះ​បី​ឆ្នាំ​ចាស់​កន្លង​ផុត តែ​ការងារ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជាច្រើន​មិន​បាន​បញ្ចប់​នោះទេ គឺ​ទាមទារ​ឲ្យមាន​កា​រ​ខិតខំ​បន្ថែមទៀត ដើម្បី​សម្រេចបាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរំដោះ​ប្រទេស​ចេញពី​ប្រទេស​មាន​ចំណាត់ថ្នាក់​ក្រីក្រ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទៀប​មិនបាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្កប់ស្កល់​នោះឡើយ ហើយ​នឹង​បន្ត​ប្រឹងប្រែង​សម្រេច​ឲ្យបាន​នូវ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ការដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​ការដឹកនាំ​ដោយ​លំៗ​នោះទេ គឺ​បាន​ដាក់ចេញ​នូវ​ផែនទី​ចង្អុល​ផ្លូវ​យ៉ាង​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​គូសបញ្ជាក់ថា វិស័យ​ធំៗ​៣​កំពុង​ចូលរួម​ចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ក្នុងនោះ​រួមមាន​៖ វិស័យ​កសិកម្ម​រួមចំណែក ២៥​ភាគរយ ឧស្សាហកម្ម​ជាង ៣០​ភាគរយ និង​សេវាកម្ម រាប់ទាំង​សេវាកម្ម​ទេសចរណ៍​រួមចំណែក​ជាង ៤៥​ភាគរយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​កម្មករ កម្មការិនី​ថា ដើម្បី​រក្សា​បាន​ការងារ​ធ្វើ ត្រូវ​រក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​មិន​ត្រូវ​ឲ្យ​ជន​ណាមួយ​ទាំង​ជាតិ​សាសន៍​ខ្មែរ និង​បរទេស​មក​បំផ្លាញ នោះឡើយ​។ សម្តេច​បាន​គូសបញ្ជាក់ថា មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍន៍ មាន​ការងារ​ធ្វើ​ដែល​ជា​ឆ្នាំងបាយ និង​ជា​អាយុជីវិត​។​

​សម្តេច​តេជោ ហ៊ុន សែន​ផ្តាំ​ទៅ​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ពិនិត្យ​សេវាកម្ម​របស់​ក្រុមគ្រូពេទ្យ តាម​មន្ទីរពេទ្យ​រដ្ឋ កុំឲ្យ​យឺតយ៉ាង​ក្នុង​ការពិនិ​ត្យ និង​ព្យាបាល​ជូន​ដល់​កម្មករ កម្មារិនី កីឡា​ការ កីឡា​ការិនី និង​មន្ត្រីរាជការ ដែល​ត្រូវ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។​

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​សមត្ថ​កិច្ច​គ្រប់​ប្រភេទ ជាពិសេស​នៅ​តាម​តំបន់​ទេសចរណ៍ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​សន្តិសុខ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នា​ចុង​សប្តាហ៍​នេះ​៕ ដោយ​៖​កូឡាប​

 

spot_img
×