Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅក្នុង​អនុតំបន់​មេគង្គ​

spot_img

​ខេត្តសៀមរាប ​៖ ក្រសួង​បរិស្ថាន បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៤ របស់​ក្រុម​ការងារ​បច្ចេកទេស​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅក្នុង​អនុ​តំបន់​មេគង្គ ក្រោម​អធិបតីភាព​របស់ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការរង ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​បរិស្ថាន​អាស៊ាន និង​មាន​ការចូលរួម​ដោយ​ប្រតិភូ​អញ្ជើញ​មក​ពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម លេខាធិការដ្ឋាន​អាស៊ាន និង​ដៃគូ​អន្តរជាតិ សរុប​ចំនួន​៥០ រូប​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក វ៉ាន់ មុនីនាថ បាន​លើកឡើង​ថា​រដ្ឋ​សមាជិក​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០០២ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ រដ្ឋ​សមាជិក​អាស៊ាន​បាន​និង​កំពុង​ធ្វើកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ឆ្លងដែន ទប់ស្កាត់ និង​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ ផ្លាស់ប្តូរ​ព័ត៌មាន​និង​បច្ចេកវិទ្យា និង​ការផ្តល់​ការគាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​។ លោក​វ៉ាន់ មុនីនាថ ក៏​បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​កម្ពុជា​បានសម្រេច​កន្លងមក រួមមាន ការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​និង​ការការពារ​ព្រៃឈើ ការអនុវត្ត​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​តំបន់ការពារធម្មជាតិ ការបង្កើន​ទំហំ​តំបន់​ការពារ​រហូតដល់​ប្រមាណ ៧,៥ លាន​ហិកតា ការរៀបចំ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ និង​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(​ក​.​ជ​.​អ​.​ច​.) ដើម្បី​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការដាក់​បញ្ចូល​កិច្ច​គាំពារ​បរិស្ថាន​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ ។

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​លើក​ទី​១៤ របស់​ក្រុម​ការងារ បច្ចេកទេស​នៅ​ថ្ងៃនេះ​ជា​ឱកាស​សម្រាប់​ប្រទេស​នៅក្នុង​អនុ​តំបន់​មេគង្គ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ទប់ស្កាត់​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​បន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​សមាជិក​នីមួយៗ ក៏ដូចជា​នៅ​ក្នុង​អនុ​តំបន់​មេគង្គ​។ ទន្ទឹមនឹងនេះ និន្នាការ​នៃ​ការអភិវឌ្ឍ​បូករួម​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើឱ្យ​តំបន់​អាស៊ាន​ទទួល​ភាព​រងគ្រោះ ដោយសារ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និង​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ជីវិត​មនុស្ស និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​។ កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋ​សមាជិក​អាស៊ាន មាន​សារសំខាន់ ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​៕​ ​ដោយ​៖​កូឡាប​

spot_img
×