Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​ស្លាប់ និង​បី​នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​រថយន្ត​ធ្លាក់​ផ្លូវ​

spot_img

​ព្រះសីហនុ​ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង នៅលើ​ផ្លូវ​ទៅ​ក្រុមហ៊ុន​យិះ​ជៀ ត្រង់ចំណុច កណ្តាល​ព្រៃ​ស្ងាត់ ស្ថិតនៅក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​ប្រហែល ៤ ទៅ ៥ ទៀប​ភ្លឺ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​បី​នាក់​ទៀត​រងរ​បួស​ធ្ងន់ និង​បាន​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខ្លួនឯង រថយន្ត​នេះ​មាន​ម៉ាក LEXUS RX300 ពណ៌ ស ពាក់​ស្លាកលេខ ភ្នំពេញ 2AS-8569 ជិះ​ដោយ​ជនជាតិចិន ចំនួន ០៤​នាក់ ភេទ​ប្រុស មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទាំងអស់ មាន​ទិសដៅ​ពី​លិច ឆ្ពោះ​ទៅ​កើត លុះដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​កោង រថយន្ត​មាន​ល្បឿន​លឿន ទាញ​ចង្កូត​មិន​ផុត ក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្ដង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​៕​ ដោយ​៖​កូឡាប​

spot_img
×