Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យមើល​វឌ្ឍនភាព ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ នូវ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួង​សា​ធា​រការ បើក​កិច្ច​ពិភាក្សា​លើ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល និង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ នូវ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​គ្រួសារ រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ ។​

​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី​កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល និង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ នូវ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​គ្រួសារ រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ ដោយ​មាន​ការចូលរួម​ពី សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង ។​

​លោកស្រី បាន​ថ្លែងថា គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការរៀបចំ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល និង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ នូវ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​គ្រួសារ រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ ព្រមទាំង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង និង​សម្រួល​ដល់​ការលក់​លេខ​ចុះបញ្ជី រថយន្ត​គ្រួសារ និង​លេខ​ពិសេស​ផ្ទាល់​ខ្លួន​។​

​បន្ថែម​ពី​នេះ​ទៅទៀត កិច្ចពិភាក្សា​នេះ​ក៏​ផ្តោត​សំខាន់​លើ​ការកំណត់​តម្លៃ​ទៅលើ​លេខ​ពិសេស និង​លេខ​ពិសេស​ផ្ទាល់​ខ្លួន ឱ្យមាន​លក្ខណៈ​ជាក់ស្ដែង ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​លើ​ការងារ​គ្រប់គ្រង​ផ្លាក​លេខ​យានយន្ដ​គ្រប់​ប្រភេទ ធានា​ឱ្យ​ការចុះបញ្ជីា​យានយន្ត និង​បំពាក់​ផ្លាក​លេខ​សម្គាល់​យានយន្ដ​បាន​ឆាប់រហ័ស ក៏ដូចជា​រួមចំណែក​ដល់​ការគៀងគរ​ចំណូ​ល​មិនមែន​សារពើពន្ធ និង​កម្រៃ​ផ្សេងៗ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ ៕​ ដោយ​៖​កូឡាប​

spot_img
×