Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាហែលទឹក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​ ៤៣

spot_img

​លោក​ទេសរដ្ឋមន្ត្រី ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​ផ្តាំផ្ញើ និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​យក​មេដាយ​ជូន​ជាតិ​យើង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​២០២៣​ខាងមុខ។​

​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​អញ្ជើញ​ដឹកនាំ​កិច្ច ប្រជុំពិភាក្សា​ការងារ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដោយ​មាន​ការចូលរួម​ពីមន្ត្រីជាន់ខ្ពស់​ក្រសួង និង​សមាជិក​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។

​កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​របៀបវារៈ​សំខាន់ៗ​ដូចជា​៖ ការបន្ថែម​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក និង​ការរៀបចំ​ទទួល​កីឡាករ​កីឡាការិនី​ហែល​ទឹក​ប្រមាណ​ជាង​២០០​រូប មកពី​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ចូលរួម​ប្រកួត​កីឡា​ហែល​ទឹក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និងស្វែងរក​មេដាយ​ជូន​ជាតិ​ឱ្យបាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ខាងមុខនេះ​៕​ ដោយ​៖​កូឡាប​

 

spot_img
×