Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រ៉ែ និង​ថាមពល ឆ្លេី​យ​មិនចំ​សំណួរ និង​ច្រាន​សំណួរ​ចោល ពេល​លោក វិ​ល្លាម​ចោទសួរ​

spot_img

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​បេី​កកិច្ចប្រជុំ ជាមួយ​ប្រតិភូ​ក្រសួង​រ៉ែ​និង​ថាមពល នៅ​ទីស្ដីការ​នាយករដ្ឋមន្ត្រី វិមាន​សន្តិភាព ។​

​លោក​វី​ល្លាប បាន​ថ្លែងថា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ប្រតិភូគណប​ក្ស​ខ្មែរក្រោក​យេី​ង​ខ្ញុំ​បាន​ផ្ដោត​សំនួរ ៣ ចំណុច​ជា​ចាំបាច់ ៖
១ / ខ្ញុំ​ទាមទា​រឲ្យ​ក្រសួង​បង្ហាញ​ប្រាក់ចំណូល​ក្រៅពី​សារពេី​ពន្ធ​ចំពោះ ការវិនិយោគ​រ៉ែ​មាស និង​ខ្សាច់ ដោយឡែក​ពី​ចំណូល​សរុប ព្រោះ​ភោគផល​រ៉ែ​ធម្មជាតិ​ទាំងនោះ​ពលរដ្ឋ​ហាក់​មិន​បាន​ដឹង​ថា​តេី​ចំណូលសក្តិ​សមនឹង​ការបាត់បង់​ធនធាន​ប្រកបដោយ​តម្លាភាព​នោះ​ទេ ។​

ប្រតិភូ​ក្រសួង​មិន​បាន​ឆ្លេី​យ​ចំ​សំណួរទេ និង​បង្វែរ​អោយ​ពិនិត្យ​មេី​ល​របាយការណ៍​ដែល​បង្ហាញ​ពី​ចំណូល​សរុប ដែល​ពុំ​មាន​បែងចែក​ច្បាស់លាស់​ចំពោះចំណូល​ពី រ៉ែ និង ខ្សាច់ ។​

២ / ខ្ញុំ​ទាមទា​អោយ​បំភ្លឺ​ជុំវិញ​ការពិត​ចំពោះ​ករណី​ពុល​ស្រា​នៅ​ក្រចេះ​ដែល​ស្លាប់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​កាលពី​ឆ្នាំមុន ហេី​យ​ពុល​ទាំង​ព្រះសង្ឃ និង​កុមារ ព្រោះ​ព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា​ពុល​ដោយ​សារ​សារធាតុ​ស្យា​នី​ត​ដែល​ហូរ​ចូល​ប្រភពទឹក​បន្សល់​ពី​ការរុករក​រ៉ែ ហេី​យ​វា​មាន​ភាពស៊ីសង្វាក់​ជាង​ការលេី​កឡេី​ង​ថា​ពុលមេ​តា​ណុល ដែល​បណ្ដាល​ពី​ស្រា ព្រោះ​ព្រះសង្ឃ និង​កុមារ​មិន​បាន​ផឹកស្រា​ទេ ហេតុ​អ្វី​ពុល​ដែរ ? ហេី​យករ​ណី​នេះ​ត្រូវបាន​ស្ងប់ស្ងាត់​ដល់​បច្ចុប្បន្ន​ដែល​បង្ហាញ​ពី​ការ​មិន​ទទួលខុសត្រូវ​ចំពោះ​មរណភាព​របស់​ពលរដ្ឋ ជាពិសេសមានការ​រុញ​ដាក់គ្នា​រវាង​ក្រសួង​៣​ស្ថាប័ន ទីបំផុត​ពលរដ្ឋ​ស្លាប់​ដោយ​គ្មាន​ពន្លឺ​ចោល​ទទេ ។

ប្រតិភូ​ក្រសួង​មិន​បាន​ឆ្លេី​យ​ក្បោះក្បាយ​ទេ​ចំពោះ​បញ្ហា​នេះ ដោយ​រុញ​អោយ​យេី​ង​ខ្ញុំ​ទៅ​សេីរ​រេី​ឯកសា​រក្នុង​កិច្ចប្រជុំពេញអង្គ​គណរដ្ឋមន្ត្រី​ ។

៣ /​ខ្ញុំ​ផ្ដល់នូវ​អនុសាសន៍​អោយ​ប្រតិភូ​ក្រសួង​ពិនិត្យឡេីងវិញ​ចំពោះ​គោលនយោបាយ​ជាតិ​ដែ​លដាក់​ចេញ​ស្ដីពី​ការគ្រប់គ្រងចៀសវាង​ល្អ​តែ​គោលនយោបាយ​តែ​ការអនុវត្តន៍​ផ្ទុយ​ពី​ស្មារតី​ក្នុង​អារម្ភកថា​របស់​សម្ដេច​តេជោ ។​

​លោក យស មុនី​រ៉ាត់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​បានឱ្យដឹងថា ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អគ្គិសនី​កម្ពុជា បាន​បំភ្លឺ​យ៉ាង​ក្បោះក្បាយ​រួចរាល់​ហើយ​ជាមួយ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ទៅលើ​សំណួរ​ជាច្រើន​ទៅតាម​លក្ខណៈ​បច្ចេកទេស ជំនាញ ក៏ប៉ុន្តែ​សម្រាប់​ចម្លើយ​ណាមួយ ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅតែ​មិន​ទាន់​យល់​អាច​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ជាមួយ​មន្ត្រី​ជំនាញ របស់​ក្រសួង​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា ពាក់ព័ន្ធ​នឹង​សំណួរ​ផ្សេងៗ​ទៀត របស់​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ គឺ​លោក​រដ្ឋមន្ត្រី ស៊ុយ សែម បាន​ឆ្លើយ​ជាទូទៅ​តាម​លក្ខណៈ​ជំនាញ​របស់​ក្រសួង ដែល​មាន​សមត្ថកិច្ច​ធ្វើការ​ទៅ​លើ​រឿង​ទាំងនោះ​តែ​ប៉ុន្តែ ក៏ប៉ុន្តែ​លើកលែងតែ​សំណួរ​មួយ​របស់លោក ពេជ្រ ស្រស់ ពាក់ព័ន្ធ​នឹង​កង្វល់​រឿង​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ភ្នំ​សែន​ហាន ដែល​មេឃុំ​បាន​ប្រាប់​ទៅលោក ពេជ្រ ស្រស់ ថា​ជា​ដី​របស់​ក្រសួង ភ្លាមៗ​លោក​រដ្ឋមន្ត្រី​ក៏​បំភ្លឺ​តប​ទៅវិញ​ក្រសួង​រ៉ែ និង​ថាមពល មិន​ដែល​មាន​ដី​នៅ​ទីតាំង​ខាងលើ​នោះ​ទេ​។​

​លោក យស មុនី​រ៉ាត់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ពី​ព្រឹក​មិញ​នេះ និយាយឱ្យចំ​ទៅគ្រប់​សំណួរ ដែល​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បាន​លើក​មក​នឹង គឺ​ក្រសួង​បាន​ធ្វើការ​បំភ្លឺ​យ៉ាង​ក្បោះក្បាយ​រួចហើយ អ្វី​ដែល​សួរ​នោះ ប៉ុន្តែ​ពាក់ព័ន្ធ​ដែល​យើង​ឆ្លើយ​ទៅ​គាត់ មិន​ពេញចិត្ត​ត្រង់ណា យើង​អត់​ដឹង​ដែរ ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សួរ​បញ្ជាក់​ទៅ ក្នុង​អង្គប្រជុំ​ថា តើ​សំណួរ​អ្វី​ដែល​យើង​ឆ្លើយ​ទៅ តើ​អ្នក​ដែល​សួរ​ហ្នឹង សមាជិក​នីមួយៗ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ តើ​ទទួលបាន​ចំ​ម្លើ​យ​ពេញចិត្ត​ហើយ ឬ​នៅ​ហើយ​អត់​មាន​លើ​អ្វី​នៅ​ក្នុង​អង្គប្រជុំ​បន្ថែម​ទៀត​ផង លើកលែងតែ​មាន​ចំណុច​ខ្លះ​អត់​ទាន់​ច្បាស់លាស់ ដែល​ត្រូវ​ឱ្យ​មក​ធ្វើការ​ជាមួយ​នឹង​ជំនាញ​បន្តទៀត​។​

បន្ថែម​នៅ​ក្នុង​ការឆ្លើយតប លោក ស៊ុយ សែម ក៏​បាន​បន្ថែមទៀតថា ក្រសួង​រ៉ែ និង​ថាមពល បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកបដោយ ទស្សនវិស័យ ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន ដែល​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រគល់ជូន ហើយ​ក្នុង​នាម​ជា​សេនាធិការ​ដែលមាន​បេសកកម្ម ដឹកនាំ គ្រប់​គ្រប់ និង​អភិវឌ្ឍ​វិស័យ​រ៉ែ ថាមពល ប្រេងកាត បរមាណូ​ស៊ីវិល រួម​ទាំង​វិទ្យុសកម្ម និង​អគ្គិសនី​។​

​ពាក់ព័ន្ធ​នឹង​សំណួរ​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​របស់​ឧត្តម​ក្រុមប្រឹក្សា​ពីគ្រោះ និង​ផ្តល់​យោបល់ ដែល​បាន​ចោទសួរ​នោះ លោក​រដ្ឋមន្ត្រី ស៊ុយ សែម ក៏​ធ្វើ​ការឆ្លើយបំភ្លឺ​ភ្លាមៗ​ថា ក្រសួង​ពុំ​មាន​សមត្ថកិច្ច​ក្នុង​ការផ្តល់​ទន្លេ​ឱ្យទៅ​ក្រុមហ៊ុន ទ្រី ភាព ធ្វើការ​ស្តារ​នោះទេ តែ​ក្រសួង​មាន​កាតព្វកិច្ច​គ្រប់គ្រង​រ៉ែ ដែល​នៅ​ខាងក្រោម​បាទទន្លេ រួមមាន​ដូចជា​៖ ខ្សាច់​, ថ្ម​, គ្រួស ជាដើម ហើយ​ចំពោះ​ការដឹកជញ្ជូន​ចេញ​ពុំមាន​ច្បាប់​អនុញ្ញាត ក្រសួង​នឹង​មាន​វិធានការ ដោយ​ត្រួតពិនិត្យ​មើល​ថា​លក់​នោះ លក់​ទៅ​ឱ្យ​ភាគី​ណា​រួច​ក្រសួង​នឹង​កំណត់​ឱ្យ​ធ្វើ​ការបង់ពន្ធ​ចូល​រដ្ឋ​តែ​ប៉ុណ្ណោះ​ ៕​ ដោយ ៖ កូឡាប

spot_img
×