Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ជំនាញ​ឃាត់​ជ្រូក​ចំនួន​ ៣៧ ​ក្បាល ​សង្ស័យ​ថា​នាំចូល​ពី​ប្រទេស​វៀតណាម​

spot_img

ខេត្ត​ស្វាយរៀង​ ៖ បើ​ទោះជា​ក្រសួង​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ចេញ​សេចក្តីណែនាំ​អោយ​គ្រប់​មន្ទីរ​ស្ថាប័ន​នានា​ដែល​មាន​ការពាក់ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​ ត្រូវ​ទប់​ស្តាត់​និង​ហាមឃាត់​ការ​នាំចូលស​ត្វ​ជ្រូក​រស់​និង​ផលិតផល​សត្វ​ពី​ប្រទេស​ជិតខាង​តែ​នៅ​មាន​ឈ្មួញ​នាំ​ចូល​បាន​ដដែល​ ដោយ​គ្មាន​ខ្លាច​ច្បាប់​អ្វី​សោះ​ប្រហែលជា​គេ​អាង​ពេល​ចាប់​សត្វ​ជ្រូក​បាន​យក​ទៅ​មន្ទី​បូម​ឈាម​ពិនិត្យ​មើល​ហើយ​បើ​អត់​មាន​មេរោគ​មន្ត្រី​ជំនាញ​គ្រាន់តែ​ផាកពិន័យ​ប៉ុណ្ណោះ​ ហើយ​រួចខ្លួន​វិញ​និង​ដឹក​ជ្រូក​បន្តទៀត​ព្រោះ​គ្មាន​ជាប់ទោស​ផង​។​

​ការឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា​ ធ្វើ​ឡើង​នៅវេលា​១២​នឹង​៣៥​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ការបញ្ជា​ផ្ទាល់​ពីលោក​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​អគ្គនាយកដ្ឋា​ន សហការ​ជាមួយ​ក្រុម​ការងារ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្វាយរៀង បាន​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ជ្រូក​ចំនួន ​៣៧​ក្បាល ​នៅ​ចំណុច វត្ត​ស្វាយ​រំ​ពារ ឃុំ​ស្វាយ​រំ​ពារ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​ សត្វ​ជ្រូក​ទាំងអស់នេះ​គឺ​ដឹក​ចេញពី​ច្រក​ចំការ​អំពៅ​ភូមិ ព្រែក​តា​អី ឃុំព្រែក​តា​អី ស្រុក​ស្វាយទាប ឆ្ពោះទៅ​កាន់​ស្រុក​ស្វាយជ្រុំ​ ខេត្ត​ស្វាយរៀង​។​

​ហើយ​បើ​តាម​ការ​បង្ហើប​អោយដឹង​ពី​មន្ត្រី​ពេទ្យសត្វ​បាន​អោយដឹងថា​ ៖​ ខណៈពេលដែល​ក្រុមការងារ​អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះបង្ក្រាប​រថយន្ត​ដឹជ្រូ​កខាង​ស្រាប់តែ​មាន​រថ​យន្ត លុច​ស៊ី​ស RX350​ មួយគ្រឿង​ដេញ​តាម​កាក់​រថយន្ត​សមត្ថកិច្ច​ជំនាញ ​ប៉ុន្តែ​ដោយសារ​ឃើញ​ស្លាក​លេខ​រដ្ឋ​ ទើប​ក្រុម​អ្នកបើក​រថយន្ត​លុច​សុីស​អត់​ហ៊ាន​ហើយ​សមត្ថកិច្ច​បន្ត​ដេញតាម​ចាប់​បាន​រថយន្ត​ល្មើស និង​វត្ថុតាង​ទាំងនោះ​បាន​យក​ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្វាយរៀង​ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×