Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន បើក​ឡាន​បុក​គ្នា បង្កជម្លោះ​ផ្អើល​កណ្ដាលអធ្រាត្រ​នៅ​ខណ្ឌ​បឹង​កេង​កង​

spot_img

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​និង​ប្រុស​ស្រី​៥​នាក់ បើក​រថយន្ត​ហុីយ៉ាន់ដា​យ ​H-1​ មួយគ្រឿង ដល់​ផ្លូវបំបែក​ជា​បួន​មិន​បង្អង់​ល្បឿន ជ្រុល​ទៅ​បុក​រថយន្តហុី​យ៉ាន់ ស្តា​រុិច​មួយគ្រឿង​ទៀត្យ បើកបរ​ដោយ​បុរស​ជន​ជា​ចិន​ម្នាក់​ពេញទំហឹង បណ្ដាលឲរង​ការខូច​ខាត យ៉ាងដំណំ រួច​ទូរ​សព្ទ័​ហៅ​បក្ខពួក​មក​ដេញ​វាយ​គ្នា​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ កាលពី​ម៉ោង​ជាង​សូន្យ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​៣៦០ កែង​និង​ផ្លូវ​លេខ​៩៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​និង​ប្រុស​ស្រី​៥​នាក់​ទៀត​បើករថយន្ត ហុីយ៉ាន់ដាយ ​H-1​ ពណ៌​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ​2AZ-3693 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៩៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។ លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវបែក​ជា​បួន​មិន​បង្អង់​ល្បឿន ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហុីយ៉ាន់ដាយ​ស្តា​រុិច​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AO-3376 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៦០ ទិសដៅ​ពី​កើត​ទៅ​លិច​ចំ​ពាក់កណ្តាល​រថយន្ត​ហុីយ៉ាន់ដាយ​ស្តា​រុិច​ពេញទំហឹង បណ្តាលឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា ខ​ណៈ​នោះ​ខាង​ភាគី​ជនជាតិ​ចិន​ប្រុស​ស្រី​៦​នាក់​ជិះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ H-1 បាន​ទូរ​សព្ទ័​ហៅ​បក្ខពួក​បន្ថែមទៀត មក​កន្លែងកើតហេតុ​រួច​បាន​ដេញ​វាយ​គ្នា​ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់​ជិះ​រថយន្ត​ហុីយ៉ាន់ដាយ​ស្តា​រុិច​បណ្តាលឲ្យ​រងរបួសផ​ង​ដែរ​។

​ក្រោយពី​បាន​បង្ក​ហិង្សា​រួច​ខាង​ភាគី​ជនជាតិ​ចិន ប្រុស​ស្រី​៦​នាក់ បាន​នាំគ្នា​រត់​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​អស់​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​ភាគី​ជនជាតិ​ចិន​ទាំងសងខាង បាន​ហៅ​បក្ខពួក​ចុះ​មក​កន្លែងកើតហេតុ​រៀងៗ​ខ្លួន និង​បម្រុង​បង្ក​ហិង្សា​ដាក់​គ្នា​បន្តែមទៀត តែ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ បាន​ហាមឃាត់​ទើប​បុរស​ជនជាតិ​ចិន ទាំង​ពីរ​ក្រុម​បាន​បែកផ្លូវ​រៀងៗ​ខ្លួន ដោយ​នៅ​សល់​តែ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ប្រគល់ឲ្យ​សមត្ថកិច្ច​ជំនា​ញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×