Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ​ថ្លែងថា Huawei អាច​ជា​ត្រូវ​ដាក់​បញ្ជូល​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា ក្រុមហ៊ុន Huawei អាច​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អា​មេ​រិច និង​ចិន ទោះបី​លោក​ចាត់​ទុក​ក្រោម​ហ៊ុន​បច្ចេកវិទ្យា​នោះ​ថា​ជា​ក្រុមហ៊ុន​មាន​គ្រោះថ្នាក់​ក៏ដោយ​។​

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុង​តែ​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ដោយ​ភាគី​ទាំងពីរ​បាន​ដំឡើង​ពន្ធ​រៀងៗ​ខ្លួន និង​គំរាម​ចាត់វិធានការ​បន្ថែមទៀត​ដាក់​គ្នា​ទៅវិញទៅមក​។​

​កាល​ពេល​ថ្មីៗ​នេះ អា​មេ​រិច​បានដាក់​បញ្ជូល​ក្រុមហ៊ុន Huawei ក្នុង​បញ្ជី ដែល​មិន​អាច​អោយ​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​ធ្វើ​ជំនួញ​ជាមួយ​បាន​។ អា​មេ​រិច​ក៏​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឲ្យ​បោះបង់ចោល Huawei ផងដែរ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន Panasonic បានប្រកាស​បែកផ្លូវ​ជាមួយ Huawei​ ។​

​អា​មេ​រិច​បញ្ជាក់ថា ការប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវបាន​ភាគី​ចិន​ចោទ​អា​មេ​រិច​វា​បាន​ធ្វើ​បាប​ក្រុមហ៊ុន​នោះ​ ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក​ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា “Huawei គឺជា​ក្រុមហ៊ុន​ដែល​គ្រោះថ្នាក់​” ​។​

“​ចូរ​អ្នក​ក្រឡេក​មើល​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ពី​ទស្សនៈ​សន្តិសុខ និង​យោធា​ ។ វា​គ្រោះថ្នាក់​ខ្លាំងណាស់​” ​។​

​លោក​ថ្លែងថា ក្រុមហ៊ុន Huawei អាច​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ទីក្រុង​ប៉េកាំង​ ។​

“​ប្រសិន​យើង​សម្រេចបាន​កិច្ចព្រមព្រៀង ខ្ញុំ​អាច​ស្រមៃ​មើលថា Huawei នឹង​អាច​ត្រូវដាក់​បញ្ជូល​ក្នុង​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នោះ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×