Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ឥណ្ឌា ឈ្នះ​ការបោះឆ្នោត​មួយ​អាណត្តិទៀត​

spot_img

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ថ្លែងអំណរគុណ​ទៅ​ដល់​ប្រជាជន​ឥណ្ឌា​ទាំងអស់ ដែល​ផ្តល់​ឱកាស​ដល់​លោក​ឲ្យបាន​កាន់តំណែង​មួយ​អាណត្តិ​ទៀត មាន​រយៈពេល ៥​ឆ្នាំ ក្រោយពេល​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ក្នុង​ការបោះឆ្នោត​ជាតិ ​។​

“​ពួក​យើង​ចង់បាន​ឥណ្ឌា​ថ្មី ​។ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​”​។ លោក​ថ្លែង​បែបនេះ​ទៅ​កាន់​អ្នកគាំទ្រ​។​

​សូមបញ្ជាក់​ថា​គណបក្ស Bharatiya Janata Party របស់លោក Narendra Modi ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​អាច​ដណ្តើម​បាន​កៅអី​ចំនួន ៣០០​ក្នុងចំណោម ៥៤៣ នៅក្នុង​រដ្ឋសភា​។​

​សម្ព័ន្ធ​គណបក្សប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក Rahul Gandhi បាន​ទទួលស្គាល់​ពី​ភាពបរាជ័យ​ក្នុងការ​​បោះឆ្នោត​។​

​គណបក្ស​របស់​លោក Narendra Modi អាច​នឹង​ឈ្នះ​បាន ៣០០​កៅអី ហើយ​បើ​បូកផ្សំ​នឹង​កៅអី​របស់​គណបក្ស​សម្ព័ន្ធ ចំនួន​កៅអី​អាច​កើន​ដល់​ចំនួន ៣៥០​។​

​ចំណែក​គណ​បក​ប្រឆាំង​ឈ្មោះ Congress Party ត្រូវ​គេ​មើលឃើញ​ថា​ឈ្នះ​បាន​អស​នៈ​តិចជាង ៦០​។​

​បើ​តាម​ច្បាប់​ក្នុង​ប្រទេស​ឥណ្ឌា គណបក្ស​នយោបាយ​មួយ ឬ​សម្ព័ន្ធ​គណបក្ស​ត្រូវការ​កៅអី​ចំនួន​យ៉ាងតិច ២៧២ ដើម្បី​ឈ្នះ​សម្លេង​ភាគច្រើន​ក្នុង​ចំណោម​កៅអី​ទាំងអស់​ចំនួន ៥៤៣​នៅក្នុង​រដ្ឋសភា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×