Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ គឺជា​ថ្នាំ​ម្យ៉ាង​ដែល​អ្នកប្រើប្រាស់​ហើយ​បាត់​បង់អ​នា​គត​និង​ក្តី​ស្រមៃ​របស់ខ្លួន​ដែល​ចង់បាន​ ដូច្នេះ​ត្រូវតែ​ចៀសវាង​

spot_img

​តាកែវ ៖ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បានធ្វើការ​ក្រើនរំលឹក​តាស់​តឿន ទៅ​ដល់​សិស្សានុសិស្សចៀស​ឲ្យ​ឆ្ងាយ​ពី​គឿង​ញៀន កុំ​ចង់​សាក​ឬ​ចង់ដឹង​ពី​រសជាតិ​របស់​វា​អី ព្រោះ​គឿង​វា​អាច​បំផ្លាញ​អ​នា​គត​ប្អូនៗ​បាន​គ្រប់ពេល នៅ​ថ្ងៃ​ណា​ដែល​ប្អូនៗ​ធ្លាក់​ក្នុង​អន្ទាក់​វា​នោះ ។

​ការលើកឡើង​បែប​នេះ​ក្នុងពេល​ដែរ​លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​អបំរំ អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​សុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅតាម​គ្រឹះស្ថានសិក្សា នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​គរុកោសល្យ​វិក្រិតការ​ខេត្ត នា​ព្រឹក​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ ២០១៩ ដោយ​មាន​សិស្សានុសិស្ស​ចូលរួម​ស្តាប់​ជាច្រើន​នាក់ ។

​លោក មូល វិចិត្រ បាន​មាន​ប្រសា​ស​ន៏​ទៀត​ថា​ ៖ ក្នុងនាម​យើង​ជា​យុវជន​ជា​អ្នក​បន្តវេន​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ខាង​មុខ សូម​ប្អូនៗ​ ត្រូវតែ​ឆ្លើយថា​ទេចំពោះ​គឿង​ញៀន ព្រោះ​គ្រឿង​ញៀននេះ​ហើយ​ដែល​នាំឲ្យខូច​នៅ​អ​នា​គតរបស់​ប្អូនៗ និង​អ្នក​ដែល​បាន​ប្រើប្រាស់​វា ហើយ​ម្យ៉ាងទៀត​នោះ វា​នាំឲ្យ​យើង​ហ៊ាន​ប្រព្រឹត្តនៅ​អំពើ​ផ្សេងៗ​ដូចជា លួច​ឆក់​ប្លន់ កាប់ សម្លាប់ ដែល​នាំឲ្យ​មាន​ការជាប់នៅ​ទោសទណ្ឌថែមទៀត ។ ដូច្នេះ​ហើយ​ប្អូន​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​ទាំងអស់ គប្បី​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយពី​សារធាតុ​ញៀន​ទាំងទ្បាយ ហើយ​ងាក​មក​គិត​អំពី​ការសិក្សា​វិញ ទើប​ជា​ការល្អ​ដែល​នាំឲ្យ​យើង​មាន​អនាគត និង​អាច​ជួយ​ដល់​សង្គមជាតិ និង​ប្រទេសជាតិ​យើង​ឲ្យ​រីកចម្រើន​ជឿនលឿន​ទៅ​មុខ​បាន ។​

​លោក​បន្តថា ប្អូន​ត្រូវធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ ជា​ពលរដ្ឋ​រស់នៅក្នុង​សង្គម​ល្អ ចេះ​ស្តាប់​បង្គាប់​ឪពុកម្តាយ លោកគ្រូ​អ្នកគ្រូ ហើយ​ត្រូវ​ឧស្សា​ព្យាយាម ក្នុង​ការសិក្សា កុំ​ចង់ដឹង​ឬ​ចង់​សា​ករស​ជា​តិរបស់​គ្រឿងញៀន​អី វា​គ្មាន​ទៅ​ឆ្ងាញ់​អី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​បំផ្លាញ​លុយកាក់​ទ្រព្យសម្បត្តិ និង​ខូច​អ​នា​គត និង​ក្លាយជា​ជន​ដែល​សង្គម​ស្អប់ខ្ពើម​តែប៉ុណ្ណោះ ។​

ជា​ចុងក្រោយ លោក មូល វិចិត្រ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ទៅដល់​ប្អូនៗ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើ​រ​ទៅ​ណា​មក​ណា ត្រូវ​ពាក់មួក​ការពារ ឬ​ជិះ​រថយន្ត​ត្រូវដាក់​ខ្សែក្រវ៉ាត់​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ចេះ​មាន​ការយោគយល់​អធ្យាស្រាយ​ចំពោះ​គ្នា​ទៅវិញទៅមក​ទើប​ជា​ការ​ល្អ​ផង​ដែរ ៕ ដោយ ៖ តាកែវ​

spot_img
×