Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​ធុរជន​ចិន គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ​នៅ​កម្ពុជា

spot_img

(​ភ្នំពេញ​) ៖ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណាន់ បានបង្ហាញ​ចេតនា​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​-​អង្ករ​នៅក្នុង​ប្រទស​កម្ពុជា ដើម្បី​ចូលរួម​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ ជា​ពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ និង​កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេសជិតខាង ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ ។​

​នៅក្នុង​ជំនួប​ជាមួយលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ប៊ី គង់​មីន (BI Guangmin) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សាវតា និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត ដែល​មាន​សមត្ថភាព​សម្ងួ​តស្រូវ​សើម​ដល់ទៅ ១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន ​។​

​លោក ប៊ី គង់​មីន បាន​បន្ថែមទៀតថា ក្រុមហ៊ុន​លោក​ចង់​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត នៅក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​​ផលិត​ស្រូវ​-​អង្ករ ហើយ​នៅពេល​ការសាងសង់​បញ្ចប់ នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ ៥០​ម៉ឺន​តោន​។ លោក​ប្រធាន​ក្រុមប្រឹក្សា​រូបនេះ ក៏​បាន​ស្នើសុំ​គាំទ្រ និង​អនុសាសន៍​បន្ថែម ពី​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត​នេះ អាច​អនុវត្ត​ន៍​បាន​ក្នុង​ពេល​ឆាប់ៗ​។​

​ជា​ការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​ខាងលើ និង​បាន​ជម្រាប​ជូន​ភាគី​ចិន អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​, យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) និង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ ដើម្បី​ធ្វើ​ពិ​ពិធ​កម្ម​ការនាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ ឱ្យបាន​អតិបរមា​។​

​លោកុត្តរ​កុសល រដ្ឋមន្ត្រី ក៏​បាន​ស្នើ​លោក ប៊ី គង់​មីន សហការ​ជាមួយ​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តីពី​វិស្វកម្ម និង​សាងសង់​, កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-​ចិន ព្រមទាំង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការគ្រប់គ្រង រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ សម្រាប់​ធ្វើ​ប្រតិបត្តិការ និង​ថែទាំ​គម្រោង ដើម្បី​ជំរុញ​កិច្ច​ការ​ទៅ​មុខ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន ដែល​ក្នុងនោះ​ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប​។ នៅ​ក្នុង​អនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹង​ទទួល​ការងារ​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ នៅក្នុង​ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូឡាប​

spot_img
×