Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ក្រើនរំលឹក​វិន័យ​កងកំលាំង​លេខ​០០៦ ដល់​មន្ត្រីនគរបាល​នៅក្រោម​ឱវាទ​អោយ​យកចិត្ត​ទុក្ខ​ដាក់​លើ​ក​កិច្ចការងារ​របស់​ខ្លួន

spot_img

តាកែវ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៏ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ខែ​ធ្នូ ឆ្នាំ ២០១៧ លើក​ទិសដៅ​អនុវត្ត​បន្ត និង​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្ត​ជូន​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ ២០១៧​នេះ ។

ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ក្រើនរំលឹក​លើ​បញ្ហា​វិន័យ​មួយចំនួន ដែល​កំពុងតែ​មាន​ការ​ធ្លាក់ចុះ ដូច្នេះ​ដើម្បី​ពង្រឹង​ឡើង​វិញ​លើ​វិន័យ​នេះដែ​ត មន្ត្រីនគរបាល​ទាំងអស់​ត្រូវតែ​គោរព​លើ​បញ្ជា​របស់​អង្គភាព ដែលជា​វិន័យ​របស់​កងកំលាំង​លេខ ០០៦ ។ ក្នុងនោះ​អស់លោក​ត្រូវតែ​អនុវត្ត​អោយបាន​មើ​ង​ម៉ាត់ លើ​វិន័យ​របស់​អស់​អង្គភាព​អោយបាន​ម៉ត់​ចុត ដូច្នេះ​កងកំលាំង​គឺ​មិន​ត្រូវ​ដើរហើរ​អត់​ច្បាប់​នោះ​ទេ អញ្ចឹង​ដើម្បី​អោយ​អស់លោក​គោរព​ទៅតាម​វិន័យ​នេះដែរ គឺ​តម្រូវ​អោយ​អស់លោក​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​លើ​កត្តព្វកិច្ច​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រោះនេះ​ជា​ការងារ​ដែល​យើង​ត្រូវ​ធ្វើអោយ​ជោគជ័យ ហើយ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​ទៅ​បាន​គឺ​កើតឡើង​ចេញពី​ការ​សាម្គី​គ្នា អញ្ចឹង​សង្ឃឹមថា​អស់លោក​និង​គោរព​តាម​បទបញ្ជា និង​ចេះ​សាម្គី​គ្នា ដើម្បី​សម្រេចបាន​នូវ​គោល​ការណ៏​របស់​ថ្នាក់ដឹកនាំ​ដែល​ដាក់​មកអោយ​ថ្នាក់ក្រោម ។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពិធី​នោះ​គឺ​មាន​ការបំពាក់​ឋានន្តរសិក្ត​ជូន​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន ១៩០​រូប ចាប់ពី​ថ្នាក់​វរៈ​សេ​នីយ៏ទោ​ចុះមក​ក្រោម ក្នុងនោះ​តែងតាំង​ស្នងការរង​មួយរូប​ជា​យេន​ដឺ​រ បន្ត​ពី​ស្នងការរង​យេន​ដឺរ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍ ។ តាកែវ​

spot_img
×