Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ជាប់គុក ប្រមាថ​បំពាន​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​លើ​ហ្វេ​សប៊ុក

spot_img

​ខេត្ត​ស្វាយរៀង ៖ ម្ចាស់​គណនី​ហ្វេ​សប៊ុក​របស់​ឈ្មោះ​គឹម បញ្ញា (Kim Panha) ដែល​សរសេរ​ពាក្យ​ជេរប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ និង​សម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម ត្រូវ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​។​

​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការចាប់ខ្លួន​បុរស​ម្នាក់ ជា​ម្ចាស់​គណនី​ហ្វេ​សប៊ុក​របស់​ឈ្មោះ​គឹម បញ្ញា (Kim Panha) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត នាំ​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ពី​បទ​សរសេរ​បរិហា​រ​កេរ្តិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូល បង្ហោះ​តាម​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ចំណុច​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត នាំ​មក​សាក​សួរ ។ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា នៅក្នុង​អំឡុង​ឆ្នាំ​២០១៨ រូបគេ​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​បាវិត ម៉ុក​បាយ ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ហើយ​បាន​បង្កើត​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​គឹម បញ្ញា (Kim Panha) ដើម្បី​សរសេរ​ពាក្យ​ជេរប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ និង​សម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម មាន​ខ្លឹមសារ «​ពួក​អា​ចុះហត្ថលេខា ពួក​អា​កាត់​ទឹកដី​កោះត្រល់​អោយ​យួន​» ។ ជាពិសេស សម្ដេច​ហ៊ុន សែន ច្រើនជាងគេ​។​

​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ​៖ ​កូឡាប​

spot_img
×