Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនស័ង្សយ​ដែល​កាប់​ជនរងគ្រោះ​ប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​

spot_img

​បាត់ដំបង ​៖ ជនស័ង្សយ​ដែល​កាប់​ជនរងគ្រោះ​ប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​ត្រូវបាន​នគរបាល​ស្រុក​បាណន់​តាម​ចាប់ខ្លួន​ក្រោយ​រត់គេចខ្លួន​បាន​០២​ថ្ងៃ ហើយ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ​ឧសភា​នេះ ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ យ៉​ម ឈួ​ង ហៅ​ស្រប ភេទ​ប្រុស​អាយុ ៥៦​ឆ្នាំ រស់នៅ​ក្នុង​ក្រុម​ទី​១៤ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង មានមុខ​របរ​ (​លក់​ប៉ឺតប៉ោង​ខ្យល់​)​ត្រូវបាន​ជនស័ង្សយ​ប្រេី​ប្រាស់​កាំបិត​កាប់​ទៅលេី​ដងខ្លួន​និង​ដៃល​បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់ ហេី​យ​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ​ភ្លាម​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដាក់បទបញ្ជា​ដល់​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ ដឹកនាំ​កម្លាំង​សហការណ៍​ជាមួយ​នគ​រ​បាល​ស្រុក​បាណន់ ដែល​មាន​លោក​វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី ជា​អធិការ​នគរបាល​ស្រុក ធ្វេី​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនដៃដល់​នោះ​បាន ហេី​យ​ឆ្លងតាម​វិធានការ​ជំនាញ​របស់​ន​គរ​បាល​ព្រមទាំង​បាន​ការយល់ព្រម​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ រហូតដល់​យប់​ថ្ងៃ​ទី ២៣ ខែ ឧសភា ឆ្នាំ​២០១៩ វេលោ​ម៉ោង​២៣ និង ០០​នាទី ទេីប​នគរបាល​ឃាត់ខ្លួនជ​នស័​ង្ស​យ​នោះ​បាន បន្ទាប់​ពី​រូបគេ​រត់គេចខ្លួន​ទៅ សំងំ​នៅលេី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាណ​ន់ ខេត្ត​បាត់ដំបង​បាន​ពីរ​ថ្ងៃ​រួចមក​។​

ជនសង្ស័យ​មាន​ឈ្មោះ លួ​ន ថា ភេទ​ប្រុស អាយុ ២១ ឆ្នាំ នៅ​ភូមិ​អូរ​តាញា ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ជ​ន​ស័ង្សយ​រូប​នេះ​បាន​ឆ្លេី​យ​សារភាពថា រូបគេ​តែ​ម្នាក់​គត់​ដោយ​ប្រេី​ប្រាស់​កាំបិត​ពួនស្ទាក់​ធ្វេី​សកម្មភាព​កាប់​លេី​ជនរងគ្រោះ​ខាងលេ​ី​ក្នុង​បំណង​(​ប្លន់​)​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ការធ្វេីសកម្មភា​ពរ​បស់ខ្លួន​ពុំ​យក​បាន​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​នោះឡេី​យ​ ។​

ជនស័ង្សយ​រួមជាមួយ​វត្ថុតាង នគរបាល​កំពុង​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទោ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ដោយ​៖ ​កូឡាប​

spot_img
×