Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែ​រី​ដូ និងវី​ស​២​គ្រាប់​ដែល​ចាប់ជើង​ខ្សែ​រី​ដូ មិន​អាច​ទ្រ​ទម្ងន់មនុស្ស​បាន​ទេ គឺ​ជនរងគ្រោះ ចេវ សុ​វឌ្ឍនា ស្លាប់​ដោយសារ​ការ​ថប់ដង្ហើម មិនមែន​ធ្វើ​អត្តឃាត​ចង​ក​ទេ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រុម​ឆ្មាំ​ពន្ធនាគារ បាន​នាំ​ខ្លួនជនជាប់ចោទ លោក​ឡាយ វណ្ណ​: អតីត​អភិបាលខេត្ត​តាកែវ លោក​ឡាយ ណា​រិទ្ធ អតីត​ស្នងការរងខេត្តតាកែវ និង​ឈ្មោះ ម៉េន សា​ម៉ៃ ជា​តៃកុង​ឡាន​របស់លោក ឡាយ វណ្ណ​: ឈ្មោះ ជឹម វុ​ធ មក​ធ្វើ​ការជំនុំជម្រះ សួរ​ដេញ​បន្តទៀត ករណី​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ចែវ សុ​វឌ្ឍនា ​។ ក្រោយ​សវនាការ​នេះ​បានបញ្ចប់​ការសួរដេញដោល លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ បាន​លើកយក​សំណុំរឿង​នេះ ទៅ​បន្ត​ជំនុំជម្រះ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុង​អង្គ​សវនាការ នា​ព្រឹក​មិញ​នោះ លោក​ឧត្តមសេនីយទោ ទិ​ត្យ ប៊ុណ្ណា អនុប្រធាន​អង្គភាព​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​បញ្ជាក់​នៅ​ចំពោះមុខ​តុលាការ​ថា ការពិនិត្យ​លើ​ស្ថានភាព​សាកសព កន្លែង​ខ្សែចំណង ខ្សែ​រី​ដូ និងវី​ស​២​គ្រប់​ដែល​ចាប់ជើង​ខ្សែ​រី​ដូ និង​ស្ថាន​ភាពរាយប៉ាយ​ខ្នើយ ទូរស័ព្ទ ២​គ្រឿង ​ធ្លាក់រ​ប៉ាត់​ប៉ាយ និង​ស្នាម​សើ​ម ដោយសារ​ទឹកនោម នៅ​លើ​ពួកអាច​ធ្វើ​ឱ្យ​កម្លាំង​ជំនាញ​សន្និដ្ឋានថា ជនរងគ្រោះ នាង ចេវ សុ​វឌ្ឍនា ស្លាប់​ដោយសារ​ការ​ថប់ដង្ហើម ពោល​មិនមែន​ចងក​ធ្វើអត្តឃាត ដោយ​ខ្លួនឯង​នោះទេ។​

​ឧត្តមសេនីយទោ ទិ​ត្យ ប៊ុណ្ណា ជា​មន្ត្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ ដែល​ឡើង​បំភ្លឺ​នៅ​តុលាការ​ថា ក្នុងការ​អង្កេត​នៅ​កន្លែងកើតហេតុ ចំណុច​ត្រង់​ចំណង បត់ចន្ទាស​ចងករ ជា​រូបភាព​ព្យួរ ហើយ​ទំហំ​ដែ​ករី​ដូ និង​វី​ស​២ មិន​អាច​ទ្រ​នឹង​ទម្ងន់​មនុស្ស​ពេល​ទម្លាក់ខ្លួន​មក​ក្រោម​បាន​ទេ​។ គ្មាន​បន្សល់​ស្លាក​ស្នាម​ឡើង​តាម​បង​បង្អូច ដើម្បី​បាន​ចង​ក​ទេ ចំំ​ណែ​កលើ​ផ្ទៃមុខ​សព មាន​ស្នាម​បែក​គ្រាប់​ឈាម​តូចៗ បង្ហាញ​ពី​ការ​ថប់ដង្ហើម ទាំងនេះ​បញ្ជាក់​ថា គឺ​ស្លាប់​ដោយ​ថប់ដង្ហើម​ ។​ ​បន្ថែម​លើស​នេះ ភស្តុតាង​កាន់តែ​ស៊ីសង្វាក់ គឺ​ដូចដែល​ចម្លើយ​ឈ្មោះ ម៉េន សា​ម៉ៃ និង ជឹម វុ​ធ សារភាព​មុនពេល​ត្រូវ​ឃាត់ខ្លួន ក្នុង​របាយការណ៍​បញ្ជាក់ថា លើ​ពូក និង​អាវ​ខោ​របស់​ជនរងគ្រោះ​មាន​ស្នាម​សើម​ដោយ​ទឹកនោម ដូច្នេះ​នាង ចេវ សុ​វឌ្ឍនា គឺ​ស្លាប់​លើ​គ្រែ​ពូក​ដោយ​ថប់ដង្ហើម​។​

​ចំ​ណែ​ក​លោក ចេវ សារ៉េត ជា​ឪពុក​សព​នាង ចេវ សុ​វឌ្ឍនា បាន​ប្រាប់​ចៅក្រម​ថា លោក​មិន​បាន​ប្តឹងប្តល់​ចំពោះ​បុគ្គល​ណាមួយ​ទេ គឺ​អាស្រ័យ​ទៅ​លើ​កម្មផល និង​ព្រេងវាសនា ហើយ​លោក​បាន​សម្តែង​អំណរគុណ ដល់​រាជរដ្ឋាភិបាល និង​សមត្ថកិច្ច​ដែល​បាន​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក​។​

​ជនរងគ្រោះ​ឈ្មោះ ចែវ សុ​វឌ្ឍនា ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​ស្លាប់​ក្នុង​បន្ទប់​គេង​របស់​នាង នៅក្នុង​ផ្ទះ​ជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យនៅ​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត ព្រោះតែ​វិបត្តិ​ស្នេហា​៕​ ដោយ ​៖​ កូឡាប​

 

spot_img
×