Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន WORLDWIDE MOTORS COMPANY រៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន​ដៃគូ

spot_img

​រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា ២០១៩ ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​រៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ ២០០៤ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន​នេះ និង​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មក​ពី​ប្រទេស​ចិន​។

លោក ហែម ដា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ព្រឹត្តិការណ៍​ពិសេស​នេះ និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន Worldwide Motors Company (WMC) និង​តំណាង​ក្រុមហ៊ុន​ដៃគូ​ពាណិជ​កម្ម​ជាច្រើន​នាក់​មកពី​ប្រទេស​ចិន​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុមហ៊ុន Worldwide Motors Company (WMC) ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​រវាង​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មក​ពី​ប្រទេស​ចិន និង​ធ្វើ​ការដោះដូរ​ឯកសារ​សំខាន់ៗ​រវាង​ក្រុមហ៊ុន Worldwide Motors Company និង​តំណាង​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ទាំងអស់​មាន​ដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​ធ្វើ​ប្រតិបត្តិការ​ជាង ១០ មកហើយ​។ ក្នុង​រយៈពេល​ឆ្នាំ​ប៉ុន្មាន​ថ្មីៗ​នេះ ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​ទទួល​ការគាំទ្រ​ពី​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន និង​បុគ្គល​មកពី​គ្រប់​មជ្ឈដ្ឋាន ដូច្នេះ​ថ្ងៃនេះ​យើង​កំពុង​រៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី និង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​ជា​មួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​មកពី​ប្រទេស​ចិន​។ ហើយ​យើង​បាន​រៀបចំ​គម្រោង​ល្អៗ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​សម្រាប់​អតិថិជន​ក្នុងស្រុក​របស់​យើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ហើយ​រាប់​ទាំង​កិច្ច​សហប្រតិបត្តិការ​ដែល​យើង​នឹង​ធ្វើ​ការប្រកាស​នៅថ្ងៃនេះ​។ គោលដៅ​របស់​យើង​គឺ​ពង្រីក​អាជីវកម្ម​របស់​យើង​តាម​រយៈ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​នាពេល​អនាគត ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បើក​សាខា​ជា​ច្រើន​នៅ​ទូទាំង​ខេត្ត ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅពេល​អនាគត​។

​ព្រឹត្តិការណ៍​ពិសេស​នេះ​រួមមាន​ពិធី​សម្ពោធ​សាខា​ថ្មី ផ្លូវ ២០០៤ របស់​ក្រុមហ៊ុន Worldwide Motors Company (WMC) ពិធី​ប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន Shiguang International Trading (Yangzhou) Co., Ltd នៅ​ប្រទេស​ចិន ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Worldwide Motors Company នៅ​ប្រទេស​កម្ពុជា ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​សិទ្ធិផ្តាច់មុខ​លើ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​មកពី​ប្រទេស​ចិន និង​ប្រកាស​ជា​ផ្លូវការ​នូវ​ការប្រគល់​សិទ្ធិផ្តាច់មុខ​លើ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​ជូន​ក្រុមហ៊ុន Worldwide Motors Company ដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។

ក្រុមហ៊ុន Worldwide Motors Company (WMC) ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ដែល​សុទ្ធសឹងតែ​ម៉ូ​ដែល​ថ្មី​សន្លាង​ដ៏​ពេញនិយម មាន​រាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង កម្រិត​ស្តង់ដារ​អន្តរជាតិ និង​បច្ចេក​វិទ្យា​ខ្ពស់ ផ្តល់​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច គុណភាព​ខ្ពស់ ព្រមទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ តួ និង​សាក់​ស៊ី​រឹងមាំ ពោង​សុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែល​អាច​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវថ្នល់​។​
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​ក្រុមហ៊ុន Worldwide Motors Company (WMC): http://www.wmckh.com/

ដោយ​៖​កូឡាប​

spot_img
×