Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​មក​បិទ​អាជីវកម្ម​មជ្ឍមណ្ឌល​កម្សាន្ត​ជី​នទីង នៅលើ​កោះរ៉ុង​សន្លឹម​ជាថ្មីទៀត​!

spot_img

ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​មក​បិទ​អាជីវកម្ម របស់​មជ្ឍមណ្ឌល​កម្សាន្ត​ជីន​ទីង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ជាថ្មីទៀត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​លោក ម៉ា​ង ស៊ី​ណេត អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​ដឹកនាំ​ក្រុមការងារ​ចុះ​បិទ​អាជីវកម្ម របស់​មជ្ឍមណ្ឌល​កម្សាន្ត​ជីន​ទីង ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ធ្វើឡើង តាម​លិខិត​លេខ ១១១/១៩ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩
របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្តថា មូលហេតុ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​ជីន​ទីង ដែល​មាន​បម្រើសេវា​សណ្ឋាគា​រ កាស៊ីណូ និង​អាហា​រដ្ឋា​ន​ជាដើម​នេះ ដោយ​សំអាង​ថា ទីតាំង​ខាងលើនេះ បាន​បើក​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មាន​ដាក់​ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់ សម្រាប់​ចម្រោះ​ទឹកស្អុយ មុន​បង្ហូរ​ចូល​សមុទ្រ​នោះទេ​។ ជា​ពិសេស​ជាង​នេះ មជ្ឈមណ្ឌល​ជីន​ទីង ដែល​មាន​ទីតាំង​នៅ​លើ​កោះរ៉ុង​សន្លឹម​ខាងលើនេះ ពុំ​បាន​អនុវត្ត​តាម​លិខិត​លេខ ៥៨២ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​៕ ដែន សីមា​

spot_img
×