Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខណ្ឌ​អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

spot_img

ភ្នំពេញ ​៖​ លោក​ឃួង​ស្រេង​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពង្រឹង​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងែ​ទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ​បាន​អញ្ចើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខណ្ឌ​អាណត្តិ​ទី​៣​ដែល​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​និង​បាន​បន្ត​ដឹកនាំ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នៅតាម​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​។​

លោក​ឃួង​ស្រេង​បាន​មានប្រសាសន៍​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​ទទួលបាន​ជ័យជម្នះ​រាល់​ការបោះឆ្នោត​។​ការ​ដែល​ទទួលបាន​នូវ​ភាព​ជោគជ័យ​នេះ​ដោយសារតែ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ធ្វើឲ្យ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​ចាប់តាំងពី​ភូមិ​រហូត​ដល់​សង្កាត់​ខណ្ឌ​។ ជាងនេះទៅទៀត​សម្តេច​បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ពួក​អ្នក​បំភ្លេច​បំផ្លាញ​សុខ​សន្តិភាព​ដែល​បានមក​ពី​កម្លាំង​ញើស​ឈាម​របស់​សម្ដេច​។​សម្ដេច​បាន​ការកែទម្រង់​ស៊ីជម្រៅ​ទៅលើ​ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ​និង​បាន​ផ្ដល់​នូវ​អំណាច​ទៅឲ្យ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឍឹ​
​មូលដ្ឋាន​ផ្ដល់​សេវា​ឲ្យ​កាន់តែ​កៀក​កិត​ជាមួយនិង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​បាន​ពង្រឹង​និង​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​បាន​ធ្វើឲ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធា​និង​ប្រសើរឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

លោក​ឃួង​ស្រេង​ក្នុងឱកាស​នោះ​ក៏​បាន​សូម​ឲ្យ​អង្គបោះឆ្នោត​ត្រៀមខ្លួន​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខណ្ឌ​អាណត្តិ​ទី​៣​នា​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​ឃួង​ស្រេង​បាន​ថ្លែងបន្ត​ថា​បេក្ខជន​ក្រុមប្រឹក្សា​ដែល​ជា​អង្គ​បោះ​ឆ្នោត​ត្រូវ​តែ​ទទួលខុសត្រូវ​គ្រប់គ្រង​សតិអារម្មណ៍​វត្តមាន​ថែទាំ​សុខភាព​ពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ​ម៉ត់ចត់​ដើម្បី​ពង្រឹង​ការចងចាំ​ថែមទៀត​អំពី​នីតិវិធី​បោះឆ្នោត​និង​ត្រូវគោរព​តាម​ការណែនាំ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​។​

លើសពីនេះ​លោក​បាន​ថ្លែង​កោត​ស​សើរ​និង​វាយតម្លៃ ខ្ពស់​ចំពោះ​គណៈកម្មាធិការ​បក្ស​ខណ្ឌ​សង្កាត់​កងកម្លាំង​ប្រដាប់អាវុធ​នគរបាល​កងរាជអាវុធហត្ថ​យោធា​អាជ្ញាធរ​ដែនដី​សមត្ថកិច្ច​គ្រប់​ថ្នាក់​ដែល​បាន​រួមចំណែក​អនុវត្ត​គោលនយោបាយ​បក្ស​និង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន​ធ្វើឲ្យ​បរិស្ថាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខណ្ឌ​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩​ប្រព្រឹត្តទៅ​ដោយ​សេរី​និង​មាន​សុវត្ថិភាព​។​

លោក​សុខ​ស​ម្ប​តិ្ត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ក្នុងឱកាស​នោះ​ដែរ​ក៏​បាន​លើកឡើង​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សង្កាត់​ដែល​បាន​ចូលរួម​នៅក្នុង​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​នៅ​កោះ​ពេជ្រ​ហើយ​នឹង​បន្ត​ការបង្រៀន​គូស​សន្លឹកឆ្នោត​ដល់​សមាជិក​ដែល​ជា​អង្គបោះឆ្នោត​នៅតា​ម​មូលដ្ឋាន​ដើម្បី​ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​។​លោក​ថា​សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ​សន្លឹកឆ្នោត​ដែល​ត្រូវ​គូស​មាន​លេខ​រៀង​លេខ​៣​និង​សម្រាប់​រាជធានី​ភ្នំពេញ​មាន​លេខ​រៀងលេខ​៤​។​

គួរបញ្ជាក់​ថា​បើ​តាម​កា​រ​ឲ្យដឹង​ពី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​នៅ​រាជធានី​ភ្នំពេញ​មាន​គណបក្សនយោបាយ​ចំនួន​៦​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ​។​

គណបក្ស​ទាំង​៦​នោះ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា​,​គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​ឆន្ទៈ​ខ្មែរ​,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​,​គណបក្ស​សញ្ជាតិ​កម្ពុជា​។​តាម​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្នុងនោះ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​សរុប​ចំនួន​២៧៤​រូប​ស្រី​ចំនួន​១១៥​រូប​និង​មណ្ឌល​ខណ្ឌ​ទាំង​១៤​មាន​បេក្ខជន​សរុប​ចំនួន​១.៣៤៣​រូប​ស្រី​៥៣៧​រូប​។​ក្រោយពី​មាន​ការជួបជុំ​នៅ​កោះ​ពេជ្រ​អង្គ​មិទ្ទីង​ក៏​បាន​បំបែក​គ្នា​ដង្ហែរ​ក្បួន​ទៅ​តាម​ខណ្ឌ​រៀងៗ​ខ្លួន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×