Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ពលរដ្ឋ​ជាង​១០​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៩ ដែល​ប​ង្ហ​ញ​ពី សុក្រឹតភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៨​ឆ្នាំ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៩ មាន​ចំនួន ១០៨០៣៤ នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ចំនួន ៣៧២៦២៨​នាក់ ដែល​ស្មើនឹង ២៨,៩៩%​។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី មាន​ចំនួន ៤២៤៤៣​នាក់ កែតម្រូវ ២០០៦​នាក់ និង​ផ្ទេរ​ចូល​១៩០៨៣​នាក់​។ តួលេខ​ទាំងអស់នេះ គ្រាន់តែ​ជា​លទ្ធផល​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នេះ មានការ​ចូលរួម​តាមដាន និង​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​ពី គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ភ្នាក់ងារ​ចំនួន​១៩៨៦​នាក់​, អង្គការ​សុខភាព​ផ្លូវចិត្ត​បែប​បុរាណ និង​សម័យ បានដាក់​អ្នកសង្កេតការណ៍​ចំនួន​១៦​នាក់​, អង្គការ​ខុមហ្វ្រែល បានដាក់​អ្នកសង្កេតការណ៍ ចំនួន​៨​នាក់ ប៉ុន្តែ​កំពុង​ត្រួតពិនិត្យ​លើ​ពាក្យស្នើសុំ​។​

គ​.​ជ​.​ប បាន​បញ្ជាក់ថា ទិន្នន័យ​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​។ តើ​បញ្ជី​បោះឆ្នោត​ដែល​បានធ្វើ​បច្ចុប្បន្នភាព​មាន​សុក្រឹតភាព​បែបណា ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ មានឈ្មោះ​តែមួយគត់​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​ការ​លុបចេញ និង​ការផ្ទេរ​ឈ្មោះ​ចូល ក្នុង​បញ្ជី​បោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ច្បាស់លាស់​បែបណា​?​។​
​ដោយមាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ជប៉ុន លើ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត ការផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នកបោះឆ្នោត​មាន​ពីរ​របៀប ​៖

​ទី​១៖ នៅពេល​ទទួលបាន​ទិន្នន័យ​នៃ​អ្នកបោះឆ្នោត​ភ្លាម ទិន្នន័យ​ទាំងនោះ នឹង​ត្រូវបាន​ផ្ទៀងផ្ទាត់​ជា​ស្វ័យប្រវត្តិ​ដោយ​ម៉ាស៊ីន ជាមួយនឹង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ​ ។

​ទី​២ ៖ នៅពេលដែល​ម៉ាស៊ីន​ច្រានចោល​ទិន្នន័យ​ដែល​ពុំមាន ឬ​ខុសពី​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ ការផ្ទៀងផ្ទាត់​ទិន្នន័យ​នឹងត្រូវ​ធ្វើឡើង​ដោយ​ការី​ផ្ទៀងផ្ទាត់​ផ្អែកទៅលើ​ទិន្នន័យ និង​រូបថត​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​របស់​សាមីខ្លួន ដែល​បញ្ជូន​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ ក​.​ច​.​ប មានន័យថា​ត្រូវធ្វើឡើង​ដោយផ្ទាល់​ភ្នែក របស់​ក្រុមការងារ​ជាច្រើន​ក្រុម នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត រួចហើយ​នឹងត្រូវ​ត្រួតពិនិត្យ​ជា​ចុងក្រោយ​ម្តងទៀត ដោយ​ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប​ ។​

​ក្នុងករណី​នៅ​សេសសល់ លំអៀង​តិចតួច ដែល​ជៀស​មិន​ផុត គ​.​ជ​.​ប បាន​សហការ​ជាមួយ​អង្គការគណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) ដូច​កាលពី​ឆ្នាំ​២០១៨ ដើម្បី​កែតម្រូវ​ទិន្នន័យ ប្រសិនបើ​រកឃើញ​កំហុសឆ្គង​ដើម្បី​ធានាបាន​សុក្រឹតភាព នៃ​បញ្ជី​បោះឆ្នោត​។ លើសពីនេះ​ទៀត ប្រសិនបើ​មាន​កញ្ចប់​ថវិកា​ក្នុង​ផែនការ​ថវិកា គ​.​ជ​.​ប នឹង​ជួល​ក្រុមហ៊ុន​ឯករាជ្យ ដើម្បី​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​។​

​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏​អាច​ចូលរួម​បានដែរ ដោយ​គ្រាន់តែ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​តាមរ​យៈ​អាសយដ្ឋាន www.voterlist.kh ដែល​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប និង​តាមរយៈ Voterlist KH (App) ហើយ​បើ​ឃើញ​ខុសឆ្គង​អាច​ស្នើសុំ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត កែតម្រូវ​បាន​ភ្លាមៗ ។​

​សុក្រឹតភាព នៃ​បញ្ជី​បោះឆ្នោត គឺជា​ការចាំបាច់​សម្រាប់​អ្នកបោះឆ្នោត ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ ឬ​តំណាង​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​មួយ​លើកៗ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×