Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​បញ្ជា​ឲ្យ​អារ​ក​មាន់​ជល់​៩២​ក្បាល បង្ក្រាប​នៅ​ឃុំ​អរិយ​ក្សត្រ​របស់​ឈ្មោះ ថៃ ផានី​

spot_img

​កណ្ដាល​៖​លោក​ហុក វ៉ាន់​ធី​ណា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល បានសម្រេច​ដីកា​បង្គាប់​ឲ្យ​នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ​នេះ កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល ដែល​បង្ក្រាប​បាន​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់ កូនប្រសា​លោក ហ៊ុន សាន ។ មាន់​ជល់​ចំនួន​៩២​ក្បាល ត្រូវបាន​អារ​ក​សម្លាប់​ជាក់ស្តែង​។​

​យោងតាម​ដីកា​សម្រេច​របស់​លោក​ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្ត​កណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ យល់ឃើញ​ថា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៥២៣​អ​ក ចុះ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៧ ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ​ថៃ ផានី ហៅ​ម៉ាប់ កើត​ឆ្នាំ​១៩៧២ ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទ​បើក​កន្លែង​លេង​ល្បែងស៊ីសង​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ្ត​មាត្រា ០៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) នោះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ដែល​ក្នុងនោះ​ក៏​រួម​មាន​មាន់​ជល់​ចំនួន​៩២​ក្បាល​ផង​ដែរ និង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ ការថែរក្សា​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល មាន​ការលំបាក​និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​មាន​ជា​ថ្មី និង ដើម្បី​ពន្លឿ​ននីតិវិធី​នៃ​ការ​ស៊ើប​សួរឱ្យ​បាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេចចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​នេះ​។​

​គួររំលឹកថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ខេត្ត​កណ្ដាល និង នៅ​ស្រុក​បាទី ខេត្តតាកែវ លោក ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។ រីឯ​អ្នកលេង​ល្បែង​ជល់​មាន់​៦៤​នាក់ ត្រូវបាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម រួច​ផ្តន្ទាទោស​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ៕ ដោយ ៖ កូឡាប​

spot_img
×