Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពីបទ រំលោភ​លើ​ទំនុកចិត្ត ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​ជាច្រើន​ថ្ងៃ មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​

spot_img

(​បន្ទាយមានជ័យ​) ៖ កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ពីបទ រំលោភ​លើ​ទំនុកចិត្ត ដោយ​បានមក​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ ដើម្បី​ទៅ​បើក​លុយ​នៅ​កន្លែង​វី​ង ពេល​ជនសង្ស័យ​បាន​ម៉ូតូ​ហើយក៏​ជិះ​ទៅ​បាត់ មិនឃើញ​មកវិញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី កាលពី ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ។ ចំណែក​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ ។​

​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៣ និង ១៥​នាទី នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី រំលោភ​លើ​ទំនុកចិត្ត ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា ៖ យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ បូ​ណា តេង​ឡុង ភេទ ប្រុស អាយុ ១៩​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹងថា ៖ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​ឈ្មោះ អៀក សុខ​វង្ស ភេទ ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​/​សង្កាត់​ជាមួយគ្នា បានមក​ខ្ចី​ម៉ូតូ​របស់ខ្លួន​ដើម្បី​ទៅ​បើក​លុយ​នៅ​កន្លែង​វី​ង ពេល​ជនសង្ស័យ​បាន​ម៉ូតូ​ហើយក៏​ជិះ​ទៅ​បាត់ មិនឃើញ​មកវិញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តែម្តង ។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​ទៀតថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង និង​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​បាន​ដំណឹង​ថា​ជនសង្ស័យ​បាន​យក​ម៉ូតូ​ខ្លួន​ទៅ​បញ្ចាំ​លេងល្បែង​បាត់​ហើយ កម្លាំង​ជំនាញ​បាន​កោះហៅ​មក​ធ្វើការ​សាកសួរ ។ ក្រោយពី​ធ្វើការ​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​បញ្ចាំ​ក្នុងតម្លៃ ២០.០០០​បាត​(​ពីរម៉ឺន​បាត​) ដើម្បី​យកលុយ​ទៅលេង​ល្បែង​ពិតប្រាកដ​មែន ។ ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោងតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ រំលោភ​លើ​ទំនុកចិត្ត​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។ ចំណែក​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×