Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​បង្កើត រំលោភ​កូនស្រី​របស់ខ្លួន​ចំនួន​២​នាក់ រហូត​មាន​ផ្ទៃពោះ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ឧ​ត្ត​រ​មានជ័យ ​៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វេី​ការចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ជា​ឪពុក​បង្កើត​រំលោភ​កូនស្រី​របស់ខ្លួន​ចំនួន​២​នាក់ រហូត​មាន​ផ្ទៃពោះ​ម្នាក់ កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ កាក់ ផល្លី ភេទ ប្រុស​អាយុ​៥៦​ឆ្នាំ មុខរបរ ទាហាន រស់នៅ ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការជាប់​ពាក់ព័ន្ធ​ក្នុងករណី រំលោភ​សេពសន្ថវៈ ទៅ​លេី​កូនស្រី​ប​ង្កេី​ត​របស់ខ្លួន​ចំនួន ០២​នាក់ ៖ ទី​១ ឈ្មោះ កាក់ ម៉ាឡៃ ភេទ ស្រី អាយុ ១៩​ឆ្នាំ បណ្តាល​ឲ្យ​មាន​ផ្ទៃពោះ​ចំនួន ០៧​ខែ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ទទួលរង​ការចាប់​បង្ខំ​រំលោភ​ពី​សំណាក់​ឪពុក​ប​ង្កេី​ត​របស់ខ្លួន​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ និង​ទី​២ ឈ្មោះ កាក់ ស្រី​ភា​ង ភេទ​ស្រី អាយុ ១៤​ឆ្នាំ (​គ្មាន​ផ្ទៃពោះ​)​។​

បច្ចុប្បន្ន​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×