Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​ផ្សព្វផ្សាយ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រសួង​សាធារណការ មាន​ទទួល​បម្រើសេវា​សាធារណៈ​ក្រៅផ្លូវការ តែ​ក្រសួង​បដិសេធ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ បានចេញ​ប្រកាស​បដិសេធ​រាល់​បណ្តាញ​សង្គម​ផ្សេងៗ ដែល​ផ្សព្វផ្សាយ​អំពី​ការផ្តល់សេវា និង​សូម​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការផ្តល់ និង​ទទួល​សេវា​ក្រៅផ្លូវការ​ណាមួយ ដែល​មិនមាន​តម្លាភាព ដែល​កំពុងមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​តាមរយៈ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​២៤​ឧសភា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា កន្លងមកនេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មួយចំនួន មាន​ទទួល​បម្រើសេវា​សាធារណៈ​ក្រៅផ្លូវការ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យន្តការ​តម្លា​ភាព​បម្រើសេវា​សាធារណៈ​របស់​ក្រសួង​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​បដិសេធ​រាល់​បណ្តាញ​សង្គម​ផ្សេងៗ​ដែល​ផ្សព្វផ្សាយ​អំពី​ការផ្តល់សេវា និង​សូម​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការផ្តល់ និង​ទទួល​សេវា​ក្រៅផ្លូវការ​ណាមួយ ដែល​មិនមាន​តម្លាភាព និង​ទទួល​កម្រៃ​លើសពី​សេវាសាធារណៈ​ដែល​បាន​រដ្ឋ​បានកំណត់​។

​ចំពោះ​ជន​ដែល​ផ្សព្វផ្សាយ​តម្លៃ​សេវា​ខុសពី​តម្លៃ​ផ្លូវការ​កំណត់​របស់​រដ្ឋ នឹងត្រូវ​ប្រឈម​ចំពោះ​ច្បាប់​។​

​ក្រសួង​សូម​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​មក​ទទួល​សេវាសាធារណៈ នៅ​ទីតាំង​កំណត់​របស់​ក្រសួង ឬ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×