Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ សំ​អាល់ ដឹកនាំ​កិច្ចប្រជុំ​លើ​ការងារ​គ្រប់គ្រង​សំរាម ​និង​សំណល់​ការដ្ឋាន​នា​ក្រុងព្រះសីហនុ​!

spot_img

ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមជាមួយ ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​លើកយក​បញ្ហា​កាកសំណល់​សំរាម នៅក្នុង​ក្រុងព្រះសីហនុ យកមក​ធ្វើជា​ប្រធានបទ សម្រាប់​កិច្ចពិភាក្សា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​សំរាម​កកស្ទះ នៅតាម​ផ្ទះ និង​តាម​ចិញ្ចើមផ្លូវ​សាធារណៈ ឲ្យ​បាន​ប្រសើរ​ជាង​រាល់ថ្ងៃនេះ​។​

​កិច្ចប្រជុំ​នេះ រៀបចំ​នៅ​សាលប្រជុំ របស់​សាលាក្រុង​ព្រះសីហនុ ដឹកនាំ​ដោយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លើកយក​ប្រធានបទ​លើ​ការងារ​គ្រប់គ្រង​សំរាម និង​សំណល់​ការដ្ឋាន​នៅ​ក្រុងព្រះសីហនុ មក​ពិភាក្សា ដោយមាន​ការចូលរួម​ពី លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ , លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ , លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​, លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​, ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ និង​ចៅសង្កាត់ មេភូមិ​ជាច្រើន​ទៀត​បាន​ចូលរួម​។

​តាម​ការលើកឡើង របស់លោក ដេ វីត តំណាង​ក្រុមហ៊ុន​​ប្រមូល​សំរាម KSWM ប្រចាំ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា កន្លងមកនេះ ក្រុមហ៊ុន​ខ្លួន បាន​ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​សង្កាត់​ទាំង​៤ និង​មេភូមិ នា​ក្រុងព្រះសីហនុ ដើម្បី​រក​ទីតាំង​ដាក់​ធុង​កុងតឺន័រ ហើយ​ជា​លទ្ធផល​យើង​កំណត់​បាន​ទីតាំង​ចំនួន ៣៥ សម្រាប់​ដាក់​ទូរ​កុងតឺន័រ ដើម្បី​ងាយស្រួល​ឡាន​ដឹកជញ្ជូន​សំរាម ចេញ ទៅកាន់​ទីលាន​ចាក់សំរាម​បាន​ទាន់ពេលវេលា​។ លោក​បន្តថា​ម្យ៉ាងទៀត​ក្រុមហ៊ុន KSWM នឹង​រៀបចំ​កម្មវិធី​ថ្មី គឺ​ការប្រមូល​សំរាម​ចេញពី​ទីប្រជុំជន​ក្រុងព្រះសីហនុ ចាប់ពី​ម៉ោង ៨​យប់ រហូត ដល់​ម៉ោង ៦​ព្រឹក​។ ប៉ុន្តែ​ដោយឡែក ចំពោះ​ពេលព្រឹក​ក្រុមហ៊ុន KSWM នឹង​ប្រមូល​សំរាម​តាម​គោលដៅ​សំខាន់ៗ ក្នុង​ក្រុង ដើម្បី​កាត់បន្ថយ​បរិមាណ​សំរាម​នៅក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ ឲ្យ​បាន​ប្រសើរឡើង​។​

​លោក ដេ វីត បន្តថា ច​ប្ចុ​ប្បន្ន​នេះ ក្រុមហ៊ុន​មាន​ស្ថានីយ​ស្តុ​ប​សំរាម ចំនួន​២​កន្លែង ដើម្បី​បញ្ចៀស​សំរាម នៅពេល​មានការ​កកស្ទះ​ចរាចរណ៍​តាមផ្លូវ​ឆ្ពោះទៅកាន់​ទីលាន​ចាក់សំរាម​។

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ព្រះសីហនុ ក៏បាន​សន្យាថា នឹង​ផ្ដល់​ធុង​កុងតឺន័រ ដាក់​សំរាម​ចំនួន ៥០​ធុង និង​ជួយ​ចាក់សាប​បេតុង សម្រាប់​ដាក់​ធុង​កុងតឺន័រ នៅតាម​សង្កាត់​ទាំង ៤​ចំនួន ៣៥​កន្លែង ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​សំរាម និង​សំណល់​ការ​​ដ្ឋា​ន​ចេញពី​ទីប្រជុំជន​ក្រុងព្រះសីហនុ ដើម្បី​ឈាន​ទ​រក្សា​សោភណភាព បរិស្ថាន និង​អនាម័យ នាទី​ក្រុងព្រះសីហនុ ដែលជា​ក្រុង​ទេសចរណ៍ ដ៏​សំខាន់ របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ឲ្យ​សាកស​ម្យ​ជា “​តារា​រះ​នា​ទិ​នារ​តី​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

spot_img
×