Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​បេឡា​រូស​​នឹង​អាចពង្រីក​ថែមទៀត លើ​ការវិនិយោគ កែច្នៃ វេច​ខ្ចប់ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​

spot_img

​ភ្នំពេញ ​៖ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​បេឡា​រូស ភាគច្រើន​ស្តោ​តទៅ​លើ​គ្រឿងយន្ត​កសិកម្ម ហើយ នាពេល​អនាគត លោក រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​អាច​ពង្រឹង និង​ពង្រីក​ថែមទៀត ជាពិសេស​លើ​ការវិនិយោគ កែច្នៃ វេច​ខ្ចប់ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​នា​រសៀល​ថ្ងៃទី​២៤​ឧសភា លោក​ចេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានទទួល​ជួប​លោក VLADIMIR GOSHIN ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បេឡា​រូស​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ស្តីពី​ការពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​។​

​លោក រដ្ឋមន្ត្រី​បាន ជម្រាបជូន​ឯកអគ្គរដ្ឋទូត​ថា កន្លង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ភាគច្រើន​ស្តោ​តទៅ​លើ​គ្រឿងយន្ត​កសិកម្ម​តែប៉ុណ្ណោះ នាពេល​អនាគត លោក រដ្ឋមន្ត្រី​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នេះ នឹង​អាច​ពង្រឹង និង​ពង្រីក​ថែមទៀត ជាពិសេស​លើ​ការវិនិយោគ កែច្នៃ វេច​ខ្ចប់ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​សហភាព​អឺ​រុ​ប​។ ម្យ៉ាងវិញទៀត ដោយសារ​សាធារណរដ្ឋ​បេឡា​រូស​មាន​ជំនាញ​ផ្នែក​គ្រឿងយន្ត​កសិកម្ម តាមរយៈ​លោក ឯកអគ្គរដ្ឋទូត លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ទៅ​ក្រុមហ៊ុន​ផលិត​គ្រឿងយន្ត​ពិនិត្យ និង​ពិចារណា​ផលិត​គ្រឿងយន្ត​សម្រាប់​ប្រមូល​ផល​ដំឡូង​មី​ដើម្បី​ជួយ​កាត់បន្ថយ​ពលកម្ម​ដែល​កំពុងមាន​ការខ្វះខាត​ពលកម្ម​ក្នុងការ​ប្រមូល​ផល​។ ផលិតកម្ម​ដំឡូង​មី​ភាគច្រើន​ប្រើ​ពលកម្ម​មនុស្ស ខាត​ពេល តម្លៃ​ពលកម្ម​កាន់តែ​ខ្ពស់ និង​ជាពិសេស​សមស្រប​តាម​គោលនយោបាយ​ទំនើបកម្ម​កសិកម្ម​រប​ស់​ក្រសួង​។ នា​ឳ​កាស​នេះ លោក​ក៏បាន​ជូន​មតិ​ទៅ​លោក ឯកអគ្គរដ្ឋទូត​ពិនិត្យ​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ បច្ចេកទេស​តាមរយៈ ការធ្វើ​ទស្សនកិច្ច កម្មសិក្សា​របស់​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំងពីរ​។ ជាការ​ឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បាន​ឯកភាព​ចំពោះ​សំណើ​របស់លោក រដ្ឋមន្ត្រី​ដែល​បានលើកឡើង ដោយ​លោក​បាន​បញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ក្នុងពេល​ឆាប់ៗ តាមរយៈ​កិច្ចប្រជុំ​មួយ រវាង​វិស័យ​ឯកជន និង​រដ្ឋ នៅ​ខែកក្កដា​ខាង​មុននេះ នៅ​ខេត្តសៀមរាប​។ ចំពោះ​ការផ្លាស់ប្តូរ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំងពីរ លោក ឯកអគ្គរដ្ឋទូត​បាន​ស្វាគមន៍​ចំពោះ​គំនិត​នេះ ដោយ​លោក​បាន​បញ្ជាក់ថា​ការផ្លាស់ប្តូរ​នេះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នាពេល​អនាគត ​៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×