Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់​ផ្សារ​រាត្រី Pub Street ស្រូបយក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ

spot_img

​សៀមរាប ​៖ ​ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់​ផ្សារ​រាត្រី Pub Street ម​មាន​ប្រសិទ្ធភាព ក្នុងការ​ស្រូបយក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ ។​

​កម្រាល​បេតុង​ជ្រាប​ទឹក​នៅតាម​បណ្តោយ​ផ្លូវ​២​ធ្នូ​នេះ បានទទួល​រងទឹក​ភ្លៀង​ខ្លាំងៗ​ជាច្រើន​ដង​អាច​ស្រូប​ទឹកបាន​លឿន និង​មិនមាន​ការដក់​ទឹក​នៅលើ​ផ្លូវ​នេះ​ទៀតឡើយ ហើយ​បានធ្វើឱ្យ​តាម​បណ្តោយ​ផ្លូវ​ដែល​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​នេះ មាន​ភាព​ស្អាត និង​ងាយស្រួល​ដល់​ការធ្វើដំណើរ​មក​កម្សាន្ត​ដល់​ភ្ញៀវទេសចរ​។ នេះ​បើតាម​ការផ្សាយ​របស់​ម​ន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៥ ខែឧសភា​នេះ ដែល​បាន​រាយការណ៍​ជូន​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក គឹម ប៊ុន​ណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នេះ​ថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ កន្លងមកនេះ ក្រុមហ៊ុន​Omura Ceratec Co.,Ltd របស់​ជប៉ុន បានចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក តាម​បណ្តោយ​ផ្លូវ​២​ធ្នូ ប្រវែង​៩៣​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​ប្រសព្វ​ផ្សារ​រាត្រី ដល់​មុខ​ក្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែលជា​បច្ចេកវិទ្យា និង​ស្តង់ដារ​ជប៉ុន ។ ​រហូតមកដល់​ថ្ងៃទី​១២ ខែមេសា​នេះ ការ​ក្រាល​បេតុង​ជ្រាប​ទឹក ត្រូវបាន​បញ្ចា​ប់ និង​បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង ដែល​រហូតមកដល់​ថ្ងៃទី​២៤ ខែឧសភា​នេះ កម្រាល​បេតុង​ជ្រាប​ទឹក​នៅតាម​បណ្តោយ​ផ្លូវ​២​ធ្នូ​នេះ បានទទួល​រងទឹក​ភ្លៀង​ខ្លាំងៗ​ជា​ច្រើនដង​ឃើញថា វា​អាច​ស្រប​ទឹកបាន​លឿន និង​មិនមាន​ការដក់​ទឹក​នៅលើ​ផ្លូវ​នេះ​ទៀតឡើយ ហើយ​បានធ្វើឱ្យ​តា​ម​បណ្តោយ​ផ្លូវ​ដែល​សាកល្បង​អំពី​បច្ចេកវិជ្ជា ថ្មី​នេះ មាន​ភាព​ស្អាត និង​ងាយស្រួល​ដល់​ការធ្វើដំណើរ​មក​កម្សាន្ត​ដល់​ភ្ញៀវទេសចរ​។​

​លោក គឹម ប៉ុនណ្ណា បាន​បញ្ជាក់ថា ដោយសារតែ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល​បេតុង​ជ្រាប​ទឹក​នៅតាម​បណ្តោយ​ផ្លូវ​២​ធ្នូ​នេះ លោក​មាន​គម្រោង​ស្នើ​ទៅ​អភិបាល​ខេត្តសៀមរាប ឱ្យ​បន្ត​គម្រោង​ក្រាល​បេតុង​ជ្រាប​ទឹក​នេះ​បន្ថែមទៀត​នៅ​តំបន់​ផ្សារ​រាត្រី​នេះ​ឱ្យបាន​ទាំងអស់ ព្រោះ​វា​មាន​អាច​ស្រូប​ទឹកបាន​លឿន និង​មាន​ពណ៌​បៃតង ផ្កាឈូក ឆ្លាស់គ្នា​ស្អាត ប៉ុន្តែ​លោក​មិនទាន់​ហ៊ាន​បញ្ជាក់ថា ការស្នើសុំ​នេះ​បាន​ជោគជ័យ​ឬ​យ៉ាងណា​នោះទេ​ព្រោះ​ត្រូវការ​ចំណាយ​ថវិកា​ច្រើន ​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក ទៀ សីហា អភិបាលខេត្ត ធ្លាប់បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​មានការ​គាំទ្រ និង​ចាត់ទុក​គម្រោង​នេះ​ថា ពិតជា​មាន​សារសំខាន់​សម្រាប់​តំបន់​ក្នុង​ក្រុង​ដែល​អ្នកទេសចរ​ឆ្លងកាត់​ទៅមក​ច្រើន និង​ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ហើយ​លោក ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​បន្ត​សិក្សា និង​ពិនិត្យមើល​ទីតាំង​បែងចែក​គន្លង​ផ្លូវ​សម្រាប់​ថ្មើរជើង គន្លង​ផ្លូវ​សម្រាប់​ជនពិការ​ទីតាំង​សម្រាប់​ចត​យានយន្ត​ឱ្យបាន​កាន់តែ​ល្អ​បន្ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×