Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ម​ជ្ឍិ​ម​បូព៌ា ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​អុីរ៉ង់

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​បញ្ជូន​ទ័ព​បន្ថែមចំនួន ១.៥០០​នាក់​ទៅកាន់​ម​ជ្ឍិ​ម​បូព៌ា ដើម្បី​ទប់ទល់​ទៅនឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់។​

​ក្នុងចំណោម​កងទ័ព​ថ្មី​ទាំងនោះ មាន​វិស្វករ​មួយចំនួន ដែល​ពួកគេ​នឹង​ជួយ​គាំទ្រ និង​ពិនិត្យមើល​មី​ស៊ី​ល និង​យន្តហោះ​ដែល​បានដាក់​ពង្រាយ​នៅក្នុង​តំបន់​។​

​សារ​ព៌​ត​មាន CNN បានធ្វើការ​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ដូ​ណា​ល់ ត្រាំ​បានផ្តល់​ការយល់ព្រម​ដល់​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី លោក Patrick Shanahan ដើម្បី​ឲ្យ​មានការ​ដាក់ពង្រាយ​កង​ទ័ព​បន្ថែម​ទៅកាន់​ម​ជ្ឍិ​ម​បូព៌ា​ដើម្បី​ទប់ទល់​ទៅនឹង​ការគំរាមកំហែង​​របស់​អ៊ីរ៉ង់​។​

​លោក​ត្រាំ បាន​ថ្លែងប្រាប់​អ្នក​សារ​ព៌​ត​មាននៅ​សេត​វិមាន​ដូច្នេះ​ថា “​ពួកយើង​ចង់​ឲ្យ​មានការ​ការពារ​។ ពួកយើង​នឹងធ្វើ​ការបញ្ជូន​កងទ័ព​មួយចំនួនទៀត​ទៅកាន់​ម​ជ្ឍិ​ម​បូព៌ា​”​។​

​លោក​ត្រាំ​បញ្ជាក់ទៀតថា “​ខ្ញុំ​មិន​គិតថា អ៊ីរ៉ង​ចង់វាយ​ជាមួយ​យើង​នោះទេ​។ ខ្ញុំ​ប្រាកដថា​ពួកគេ​មិន​ចង់វាយ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×