Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន ស្រវឹងស្រា​ជេរមន្ត្រីរាជការ ត្រូវ​ជាប់គុក​

spot_img

ខេត្តកំពត ៖ ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពត​នៅ​ថ្ងៃទី 25 នេះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន ៥ នាក់ ដែល​ផឹកស្រា​ស្រវឹង​ហើយ​បាន​ជេរប្រមាថ​មន្ត្រីរាជការ នៅ​ទីសាធារណៈ នៅ​ថ្ងៃទី ២៥ ឧសភា​នេះ​ត្រូវបាន​នគរបាល​ខេត្តកំពត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ ០៦​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៨និង០០ នាទី កម្លាំង​អធិការដ្ឋាន​ក្រុង​កំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥ នាក់ ពាក់ព័ន្ធ​ករណី​ជេរប្រមាថ​មន្ត្រីរាជការ ទីសាធារណៈ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត កាលពី​យប់​ថ្ងៃទី ២២ ខែឧសភា ២០១៩ ។ ជនសង្ស័យ​ទាំងនោះ ៖ ១.​ឈ្មោះ សុខ ចាន់​ណាក់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ។

២.​ឈ្មោះ ពៅ ចាន់ ភេទ​ប្រុស អាយុ ២០ ឆ្នាំ នៅ​ភូមិ​ពេ​ជ្ជ​នា ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ។
៣.​ឈ្មោះ ណេ​ត អឹ​ប ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ក្រសាំង​ក្រោម ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស។

៤.​ឈ្មោះ អឹម ហៃ ភេទ​ប្រុស អាយុ ២១ ឆ្នាំ នៅ​ភូមិ​ពេ​ជ្ជ​នា ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ។

៥.​ឈ្មោះ គង់ ចិន​ឡា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ។ មូលហេតុ​ស្រវឹងស្រា ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​ប៉ុន្តែ​ទោះយ៉ាងណា ក្នុង​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ពុំបាន​បញ្ជាក់​ពី​ដើមហេតុ នៃ​ការជេរប្រមាថ​នោះឡើយ​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×